KPT+
គុណវិបត្តិ ៣ យ៉ាង នៃការពាក់ស្បែកជើងកែងខ្ពស់ញឹកញាប់ពេក
សម្រស់ជាអ្វីដែលនៅជាមួយមនុស្សស្រីតាំងពីបុរាណមក។ ប៉ុន្តែតើអ្នកដឹងទេថា ស្បែកជើងកែងខ្ពស់ត្រូវបានបង្កើតឡើងសម្រាប់បុរសតែប៉ុណ្ណោះ។ បើវិលត្រលប់ទៅពេលវេលាកាលពីសម័យបុរាណ មានភ័ស្តុតាងប្រវត្តិសាស្ត្រត្រូវបានគេរកឃើញថា និន្នាការពាក់ស្បែកជើងកែងខ្ពស់បានមកពីមនុស្សជិះសេះ។ នោះគឺកែងជើងរបស់ស្បែកជើងជួយឲ្យជើងអ្នកជិះសេះសមល្អជាងក្នុងការរំកិលស្បែកជើង។

នៅសម័យនោះ មនុស្សជិះសេះ ពួកគេភាគច្រើនជាមនុស្សថ្នាក់លើតែប៉ុណ្ណោះ។ ដូច្នេះ មនុស្សតែម្នាក់គត់ដែលពាក់កែងជើងខ្ពស់គឺបុរស។ ហើយការពាក់ស្បែកជើងកែងខ្ពស់បានក្លាយជានិមិត្តរូបរបស់ថ្នាក់លើ។ វាកើតចេញពីគំនិតនោះ។ ‘អ្នកកាន់តែពាក់ស្បែកជើងកែងខ្ពស់ដែលមិនស័ក្តិសមសម្រាប់សកម្មភាព។ វាបង្ហាញថាបុគ្គលនោះមានឋានៈល្អ។
រហូតមកដល់ពេលនេះ ស្បែកជើងកែងខ្ពស់គឺជាវត្ថុមួយដែលអាចលើកកំពស់បុគ្គលិកលក្ខណៈរបស់អ្នកពាក់ ទាំងពណ៌ និងរចនាប័ទ្មដែលម៉ាកផ្សេងៗប្រើប្រាស់។ ជាពិសេសវាតែងតែអភិវឌ្ឍការរចនាស្បែកជើងកែងខ្ពស់ឲ្យមានភាពចម្រុះ។ ជាម៉ូដដែលមនុស្សគ្រប់គ្នាចូលចិត្ត។
ទោះបីជាការពាក់ស្បែកជើងកែងជើងខ្ពស់បង្កើនបុគ្គលិកលក្ខណៈល្អ និងគួរសមក៏ដោយ ការពាក់វាក្នុងរយៈពេលយូរក៏អាចមានផលប៉ះពាល់អវិជ្ជមានផងដែរ។
គុណវិបត្តិ ៣ នៃការពាក់ស្បែកជើងកែងជើងខ្ពស់
១ ឈឺជើង ព្រោះជើងត្រូវនៅទីតាំងជើងគ្រប់ពេល
ជាលទ្ធផលទម្ងន់ច្រើនពេកត្រូវបានផ្លាស់ប្តូរទៅជើងខាងមុខ។ ក្នុងករណីពាក់ស្បែកជើងចង្អុល ប្រហែលជាមានការបង្ហាប់នៅផ្នែកខាងមុខនៃជើង។ បណ្តាលឲ្យមានរបួសជុំវិញជើងធំ ពីស្ថានភាពនៃម្រាមជើងធំ (Hallux valgus)។
២ កំភួនជើងឡើងសាច់ដុំ និងសរសៃពួរ ដោយសារតែការពាក់ស្បែកជើងកែងជើងខ្ពស់
វានឹងធ្វើឲ្យសាច់ដុំកំភួនជើងធ្វើការច្រើនហួសហេតុ។ ជាលទ្ធផលសាច់ដុំកាន់តែតានតឹង ឬវាងាយស្រួលក្នុងការរមួលក្រពើ។
៣ ឈឺខ្នងដោយសារពាក់ស្បែកជើងកែងខ្ពស់ពេលឈរ និងដើរ
ការពាក់ស្បែកជើងកែងខ្ពស់ៗសឹងតែរាល់ថ្ងៃ ជាលទ្ធផលធ្វើឲ្យចង្កេះកោងទៅមុខទៀត។ វានឹងត្រូវបានអមដោយការឈឺខ្នងរហូតដល់ចាស់មិនខានទេ៕

ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអាន ហេតុអ្វីបុគ្គលិកនៅ ជប៉ុន មិនទទួលលុយធីបរបស់ភ្ញៀវដាច់ខាត?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


