KPT+
ហេតុអ្វីបុគ្គលិកនៅ ជប៉ុន មិនទទួលលុយធីបរបស់ភ្ញៀវដាច់ខាត?
មនុស្សជាច្រើនប្រហែលជាធ្លាប់ស្គាល់បុគ្គលិកសេវាកម្មនៅទូទាំងពិភពលោក តែងត្រូវភ្ញៀវផ្ដល់នូវលុយធីបជាទឹកប្រាក់លើកទឹកចិត្តនៅក្នុងភោជនីយដ្ឋានផ្សេងៗ។ ចំនួនទឹកប្រាក់ដែលអ្នកប្រើប្រាស់ផ្តល់ឲ្យអ្នកផ្តល់សេវាសម្រាប់ខ្លួនគេ ដោយការបង់ប្រាក់បន្ថែម បន្ថែមពីលើតម្លៃផលិតផល ឬសេវាកម្មដែលយើងតែងតែឃើញជានិច្ច។
សម្រាប់ប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតវាអាចជារឿងធម្មតា។ ប៉ុន្តែសម្រាប់ប្រទេសជប៉ុន មិនមានវប្បធម៌វាយតម្លៃពីដើមមកទេ (លើកលែងតែការងារពេលយប់ប៉ុណ្ណោះ)។

ហេតុអ្វីបានជាភ្ញៀវ មិនអាចផ្ដល់ដល់លុយធីបដល់បុគ្គ្គលិកនៅប្រទេសជប៉ុន?
ការផ្តល់លុយធីបត្រូវបានចាត់ទុកថាជាការប្រមាថដល់បុគ្គលិក។ ហេតុផលមួយទៀតគឺ បុគ្គលិកដែលធ្វើការនៅក្នុងតំបន់សេវាកម្មដូចជាភោជនីយដ្ឋាន និងហាងកាហ្វេ ពួកគេបម្រើអតិថិជនដោយឆន្ទៈក្នុងការធ្វើដូច្នេះ។ ដោយមិនរំពឹងលើសំណងផ្សេងទៀតឬជាប្រាក់លើកទឹកចិត្តឡើយ។
ជនជាតិនិយមតែងគិតថា ការធ្វើឲ្យអតិថិជនពេញចិត្ត គឺជាមូលដ្ឋាននៃការងារសេវាកម្មនៅក្នុងប្រទេសជប៉ុន។ ហើយប្រសិនបើអ្នកពិតជាចង់ឲ្យលុយធីបទៅកាន់ពួកគេ អ្នកមិនបានធ្វើឲ្យពួកគេសប្បាយចិត្តនឹងទឹកប្រាក់នោះទេ។
ទោះយ៉ាងណាក៏ដោយ ដើម្បីបង្ហាញពីសុជីវធម៌ អ្វីដែលត្រូវធ្វើគឺនិយាយថាអរគុណទៅកាន់ពួកគេ ដែលបានផ្ដល់សេវាកម្មដ៏ល្អមួយនេះមកកាន់អ្នក។
ចុះយ៉ាងណា បើអ្នកចាកចេញហើយបែរទុកលុយធីបលើតុឲ្យបុគ្គលិក តើពួកគេនឹងទទួលយកដែរឬទេ?
មិនថាអ្នកទុកទឹកប្រាក់ច្រើនឬតិចនៅលើតុបន្ទប់បរិភោគអាហារ ជិះតាក់ស៊ី ឬអ្វីក៏ដោយ។ បុគ្គលិកប្រាកដជានឹងប្រគល់ប្រាក់មកអ្នកវិញ។ ព្រោះនៅប្រទេសជប៉ុន អត់មានវប្បធម៌បោកបញ្ឆោតទេ! ពួកគេនឹងគិតថាអ្នកភ្លេចលុយមិនខាន៕

ប្រែសម្រួល សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


