២. ក្រៅពីអាជីពជាតារាសម្ដែង Kelly ជាតារាបង្ហាញម៉ូដដ៏ជោគជ័យ និងជាពិធីការិនីទូរទស្សន៍ដ៏មានប្រជាប្រិយភាព។
៣. នាងកើតនិងធំធាត់នៅហុងកុង ប៉ុន្តែកាលអាយុ ១០ឆ្នាំ តារាស្រីរូបនេះបានផ្លាស់ទៅរស់នៅ Chicago សហរដ្ឋអាមេរិក និងបានចូលរៀននៅសាលាសាសនាគ្រិស្ទ St. Therese Chinese Catholic School។ ក្រោយមក Kelly បញ្ចប់ការសិក្សាបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Illinois Chicago ជំនាញគ្រប់គ្រងពាណិជ្ជកម្ម។
៤. អាយុ ២១ឆ្នាំ នាងបានចូលរួមប្រកួតបវរកញ្ញាចិន Chicago និងជាអ្នកតំណាងទីក្រុង Chicago តែម្នាក់គត់ដែលមិនធ្លាប់កាន់តំណែងនេះ។ នាងក៏ជាអ្នកឈ្នះឯកអគ្គរដ្ឋទូតមិត្តភាពផងដែរពីកម្មវិធី។
៥. ឆ្នាំ ២០១២ Kelly តំណាងឱ្យហុងកុង នៃប្រទេសចិន ក្នុងការប្រកួតបវរកញ្ញាពិភពលោក នៅទីក្រុង Ordos ប្រទេសម៉ុងហ្គោលី។ ក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំនោះ នាងទទួលបានចំណាត់ថ្នាក់ទី ៤៧ ក្នុងវគ្គ Top Model និងចំណាត់ថ្នាក់ទី ៤០ ក្នុងវគ្គ Beach Fashion ។
៦. ឆ្នាំ ២០១៣ នាងត្រឡប់ទៅហុងកុងវិញ ហើយបានចូលធ្វើការឱ្យទូរទស្សន៍ TVB ។ ដោយសារ Kelly ចេះភាសាអង់គ្លេសស្ទាត់ជំនាញ នាងបានចូលរួមជាមួយ Dolce Vita និង Pearl Entertainment Tonight នៅលើកញ្ចក់ទូរទស្សន៍ TVB Pearl Jade ជាភាសាអង់គ្លេស ក៏ដូចជាកម្មវិធី The Scoop របស់ទូរទស្សន៍នេះ។
៧. ឆ្នាំ ២០១០ នាងឈ្នះពានរង្វាន់ “ម៉ូឌែលថ្មីឆ្នើម” (Best New Model 2010) ពី Elite HK Model Management ។ ក្រៅពីនោះនាងធ្លាប់បង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាច្រើន និងលេចវត្តមាននៅលើទស្សនាវដ្តីម៉ូដ និងសម្រស់ជាច្រើនផងដែរ។
៨. ឆ្នាំ ២០១៦ នាងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងច្បាប់ Law Dis-Order ។ លុះដល់ឆ្នាំ ២០១៩ នាងបានសម្តែងក្នុងរឿងវេជ្ជសាស្ត្រ “Big White Duel” (អ្នកខ្លាំងអាវស) ដោយទទួលបានការចាប់អារម្មណ៍ និងស្ងើចសរសើរពីសំណាក់អ្នកនិយមលេងអ៊ីនធឺរណិត។