អាជីវកម្ម មិនមែនជាហេតុការណ៍ទេ ប៉ុន្តែជាការធ្វើដំណើរជាមួយដំណាក់កាលសំខាន់ៗច្រើន ដែលនៅថ្ងៃនេះយើងគិតអំពីដំណាក់កាលបីសិនគឺការអនុញ្ញាត ការធ្វើផែនការ និងកសាងការអនុវត្ត។
១. ជំរុញខ្លួនឯង
មនុស្សភាគច្រើនដែលមិនមែនជាសហគ្រិន អាចនឹងមានការភ័យខ្លាច ដោយសារការឃោសនាមិនល្អទាក់ទងនឹងប្រធានបទនៃការចាប់ផ្ដើមអាជីវកម្មដំបូង។ ផ្ដល់ឲ្យខ្លួនឯងទៅសិក្ខាសាលា ឬមើលវីដេអូលើកទឹកចិត្តតាមអ៊ីនធឺណិតណាមួយ ដែលទាក់ទងនឹងការធ្វើអាជីវកម្ម។
ការអនុញ្ញាតឲ្យខ្លួនអ្នក ចាប់ផ្ដើមពីតូចទៅ នោះនឹងឃើញពីគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នកដែលធ្លាប់បានលះបង់ ដើម្បីរៀនពីមេរៀនបរាជ័យនៅចំណុចខ្លះ និងជាគន្លឹះក្នុងការឈានទៅជំហានបន្ទាប់ទៀត។
២. លំអិតលើគម្រោង
នៅពេលដែលអ្នកបានផ្ដល់សិទ្ធិឲ្យខ្លួនឯងចាប់ផ្ដើមអាជីវកម្មរួចហើយ សូមរៀបចំផែនការសម្រាប់កំណត់គោលដៅនៃការរំពឹងទុករបស់អ្នក។ ត្រូវពិចារណាឲ្យល្អិតល្អន់ អំពីចំនួនប្រាក់ចំណូលដែលអ្នកចង់ឲ្យសហគ្រាសថ្មីរបស់អ្នកផលិត។
ការធ្វើផែនការមិនមែនជាដំណើរការអាថ៌កំបាំង នៃការបែងចែកអនាគតទេ។ វាជាលំហាត់មួយក្នុងការសម្លឹងមើលខ្លួនឯង ដើម្បីកំណត់នូវអ្វីដែលអ្នកគិតថាសមនឹងធ្វើ ហើយបន្ទាប់មកប្រាប់ខ្លួនអ្នក ពីរបៀបដែលអ្នកនឹងទៅដល់ទីនោះ។
៣. ប្តេជ្ញាអនុវត្ត
គិតពីការអនុវត្តវេជ្ជសាស្ត្រ ឬច្បាប់ពន្ធគណនេយ្យ ឬការប្រឹក្សាយោបល់ក្នុងចំណោមឧទាហរណ៍ជាច្រើន។ ក្នុងនាមជាម្ចាស់អាជីវកម្មទើបចាប់ផ្ដើម អ្នកនឹងទទួលបានអត្ថប្រយោជន៍នៅក្នុងសេដ្ឋកិច្ច ដោយប្រកាន់នៅកម្រិតវិជ្ជាជីវៈ មិនថាអ្នកមានសហគ្រាសប្រភេទណាទេ។
ការកសាងការអនុវត្តប្រកបដោយជោគជ័យ មានន័យថា ការបង្កើតគំរូអាជីវកម្មប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាជំនាញផ្សេងទៀត។
អ្វីដែលចង់បង្ហាញ អ្នកត្រូវតែរៀបចំផែនការយុទ្ធសាស្ត្រ និងដំណើរការអាជីវកម្ម ដែលអាចធ្វើឱ្យអ្នកស្ទាត់ជំនាញក្នុងវិស័យនេះបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងវិបត្តិមេរោគរាតត្បាតគ្រប់គ្នាពិបាករកការងារធ្វើមែនទេ? អនុវត្តវិធីនេះ!
ចុចអាន៖តើវីរុសកូវីដ១៩ នឹងផ្លាស់ប្ដូរអនាគតការងារយ៉ាងដូចម្ដេច?