KPT+
ព្រមាន! មាន៦ចំណុចនេះ អាជីវកម្មខ្នាតតូចងាយបរាជ័យណាស់
ការចាប់ផ្ដើមអាជីវកម្មតូចដំបូងៗរមែងមានកំហុសឆ្គងដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ជំនួញទៅថ្ងៃអនាគត។ ទោះបីម្ចាស់ជំនួញខ្លះបានធ្វើកំហុសមួយចំនួនក្ដី ក្នុងនាមជាអ្នករកស៊ីខ្នាតតូចម្នាក់ យើងគួររៀនសូត្រពីកំហុសទាំងនោះសម្រាប់ចៀសវាងដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យជោគជ័យ។
ទាំងនេះជាកំហុសដែលគួរចៀសវាង៖
១. មិនធ្វើផែនការ

គ្មានផែនការរឹងមាំសម្រាប់អាជីវកម្មរួមមាន ការស្រាវជ្រាវគំនិតអាជីវកម្ម ផែនការហិរញ្ញវត្ថុ និង ផែនការទីផ្សារ ជាកត្តានាំឲ្យទៅការដាំក្បាលចុះ។ គ្រប់ជំនួញទាំងឡាយបើមិនធ្វើផែនការទេ តើឲ្យវាដើរទៅដោយរបៀបណា? ប្រាកដជាមិនដឹងចាប់ផ្ដើមពីណាទៅណាឡើយ។
២. មិនកំណត់គោលដៅ
គោលដៅជាអ្វីដែលរាល់អាជីវកម្មទាំងឡាយប្រាថ្នាសម្រេចបានដូចជា លក់ផលិតផល បម្រើសេវាកម្ម ហើយទទួលបានប្រាក់ចំណេញ។ ដូចនេះ បើពុំមានគោលដៅថា ចង់ទទួលបានអ្វីទេ តើបង្កើតការរកស៊ីដើម្បីអ្វីទៅ?
៣. មិនធ្វើទីផ្សារ
ចង់ឲ្យអតិថិជនឆាប់ស្គាល់ផលិតផល ឬសេវាកម្មលុះត្រាតែហ៊ានចំណាយខ្លះ ហើយការចំណាយនោះគឺលើការធ្វើទីផ្សារនេះឯង។ ធ្វើជំនួញ តែមិនធ្វើទីផ្សារ ធ្វើយ៉ាងណាឲ្យយីហោឆាប់ទៅដល់ភ្ញៀវ? ការធ្វើទីផ្សារឬផ្សាយពាណិជ្ជកម្មមានច្រើនរូបភាពទាំងនៅលើបណ្ដាញសង្គម ទូរទស្សន៍ និងផ្នែកផ្សេងទៀត។
៤. មិនស្គាល់អតិថិជន
ជាអ្នករកស៊ី ប៉ុន្តែមិនដឹងថាអតិថិជនខ្លួនជានរណា ត្រូវការអ្វី ហើយចង់បានអ្វី ពិតជាអាចលក់ដាច់នោះទេ។ ការរកស៊ីដែលមិនបានសិក្សាពីតម្រូវការអតិថិជន ជាហេតុនាំឲ្យជំនួញដួលឆាប់ៗ ព្រោះមិនអាចបំពេញបំណងភ្ញៀវបាន។
៥. ចំណាយលើស
ចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយ មិនចាំបាច់តម្រូវឲ្យមានការវិនិយោគធំពេកនោះទេ ផ្ទុយទៅវិញម្ចាស់អាជីវកម្មមួយចំនួនបែរជាត្រូវចំណាយប្រាក់ច្រើនលើសមាឌដើម្បីទិញសម្ភារមិនសំខាន់និងថ្លៃៗ ក៏ដូចជាជួលមនុស្សមកគរជើងគ្នា។
៦. មិនប្តេជ្ញាចិត្ត

ការចាប់ផ្តើមអាជីវកម្មទាមទារឲ្យមាន ម្ចាស់អាជីវកម្មត្រូវមានឆន្ទៈក្នុងការធ្វើកាវា លះបង់ពេលវេលា និងហ៊ានប្រឈមមុខនឹងបញ្ហា ប្រសិនបើចង់ឲ្យអាជីវកម្មទទួលបានជោគជ័យ។ គ្មានការតាំងចិត្តខ្ពស់ ពេលមានបញ្ហាតែបន្តិចក៏បោះបង់ចោលបាត់ទៅហើយ។ ជាពិសេសរកស៊ីដំបូងៗរមែងខាតដើមចៀសពុំរួចទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖គន្លឹះសាមញ្ញជួយគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយ៉ាងមានប្រសិទ្ធភាព ក្នុងកំលុងពេលកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


