Connect with us

KPT+

អាជីព​មិន​ត្រូវការ​ការិយាល័យ​ ​ មាន​មិន​ខ្វះ​ទេ​សម្រាប់​អ្នក​ស្រលាញ់​សេរីភាព

បានផុស

នៅ

កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន ភាគច្រើន ឱកាស​ការងារ​នៅ​ឯ​ផ្ទះ​មិន​ទទួល​បាន​កម្រៃ​ខ្ពស់​ទេ ព្រោះថា គេ​មិន​​ឲ្យ​តម្លៃ​វា។ ការងារ​បែប​នោះ កើតមាន​តែ​លើ​អ្នក​ដែល​ពិបាក​រក​ការងារ​ពេញ​ម៉ោង​ប៉ុណ្ណោះ។ ចំណែក​ក្រោយ​ការ​រីកចម្រើន​នៃ​អ៊ិនធើណែត ការងារ​ធ្វើ​ពី​ផ្ទះ ក្លាយ​ជា​រលក​ថ្មី​នៃ​អាជីព​ពេញ​និយម ពីព្រោះ​ពួក​អ្នក​ជំនាញ មិនសូវ​ចេះ​ធ្វើ​ការងារ​ក្នុង​ប្រព័ន្ធ​ ដែល​ចេញ​ចូល​​ម៉ោង​ពេលកំណត់ ដូច​ក្មេង​ក្នុង​សាលា​ទៀត​នោះ​ឡើយ។

ពិត​ណា​ថា ធ្វើការ​នៅ​ផ្ទះ​គឺ​ជា​សេចក្ដី​សុបិន​របស់​មនុស្ស​ជាច្រើន ជា​ពិសេស​ស្ត្រី​មេផ្ទះ ហើយ​អរគុណ​ចំពោះ​បច្ចេកវិទ្យា​បណ្ដាញ ដែល​ឥឡូវ​បាន​ធ្វើ​ឲ្យ​ក្ដី​សុបិន​នេះ​កំពុង​ក្លាយ​ជា​ការ​ពិត​សម្រាប់​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន។

ការងារ​ដែល​អាច​ធ្វើ​នៅ​ផ្ទះ​ឬ​ក្រៅ​ការិយាល័យ​នា​ថ្ងៃ​អនាគត​មាន​ដូចជា៖

១ អ្នកបកប្រែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ទៅ​តាម​ការិយាល័យ​ស្ថិតិ​ការងារ អ្នក​បកប្រែ​ភាគច្រើន​ធ្វើ​ការងារ​ពីផ្ទះ ហើយ​ជារឿយៗ ស្ថិតនៅ​ក្រោម​ពេល​វេលា​កំណត់​តាម​កិច្ចព្រមព្រៀង។ បើ​ចង់​ចាប់​យក​អាជីព​នេះ តម្រូវការ​សំខាន់​បំផុត គឺ​អ្នក​បកប្រែ​ត្រូវការ​​ឲ្យ​ស្ទាត់ជំនាញយ៉ាងហោចណាស់ពីរភាសា ឧទាហរណ៍ ខ្មែរ​និង​អង់គ្លេស។ល។

ប្រហែល 22% នៃ​អ្នក​បកប្រែបាន​ចាប់ផ្តើម​ជ្រើស​ការ​ធ្វើការ​ដោយ​ខ្លួនឯង​ចាប់ពីឆ្នាំ 2016 មក មិន​ថា​ក្នុង​ឧស្សាហកម្ម​សេវាកម្ម​វិជ្ជាជីវៈ​វិទ្យាសាស្ត្រ​និង​បច្ចេកទេស  សេវា​អប់រំ​រដ្ឋ​និង​ឯកជន សេវា​វេជ្ជសាស្ត្រ​ខាង​មន្ទីរពេទ្យ និង​បែបបទ​រដ្ឋាភិបាល​ក្ដី ។

ពួកគេ​អាច​ទទួលកម្រៃ​តាម​ម៉ោង តាម​សន្លឹក​អត្ថបទឬតាមកិច្ចព្រមព្រៀងគម្រោង។​

២ អ្នក​អភិវឌ្ឍន៍​គេហទំព័រ

វា​ងាយស្រួល​ណាស់​ក្នុង​ការ​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​គ្រាន់​តែ​សិក្សា​ដោយ​ឥតគិតថ្លៃ​តាម​អ៊ិនធើណេត។ ទោះយ៉ាងណា ភាគច្រើនមិនមាន​លទ្ធភាពដូច​មាន​អ្នក​បង្កើត​គេហទំព័រ​ជួយនោះទេ។ អាជីព​នេះ​អ្នក​នៅតែ​អាច​ចាប់​យក​ជា​អនាគត​ល្អ​មួយ​ទៅ​មុខ​បានដដែលដោយ​អាច​ធ្វើការ​នៅ​ផ្ទះ​ឬ​ពី​កន្លែង​ណា​ផ្សេងទៀត​ឲ្យ​តែ​មាន​កុំព្យូទ័រ​យួរ​ដៃ​និង​ភ្ជាប់​អ៊ីនធើណិត​ក្នុង​ល្បឿន​យ៉ាង​លឿន។

រឹត​តែ​ល្អ​ថែម​ទៀត​ប្រាក់ឈ្នួល​ជា​មធ្យម​របស់​ជាតិ​សម្រាប់​អ្នក​បង្កើត​គេហទំព័រគឺ ៦៦,១៣០ ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ ដែល ១០% ទទួល​បាន​ជា​មធ្យម ១១៩.៥៥០ ដុល្លារ។ ហើយ​ជា​ធម្មតា​អ្នក​មិន​ត្រូវ​ការ​សញ្ញាប័ត្រ​កម្រិតខ្ពស់​ដើម្បី​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ​ទេ។ អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ​ការ​អប់រំ​ក្រោយ​មធ្យម​សិក្សា​បទពិសោធន៍​អនុវត្ត​និង​ផលប័ត្រនៃ​គេហទំព័រ​ជោគជ័យ​ដែល​អ្នក​បាន​បង្កើត​និង​គ្រប់គ្រង។ មាន​ជំរំ​ចាប់ផ្ដើម​សរសេរ​កូដ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្រៀន​ជំនាញ​សរសេរ​កម្មវិធី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ខ្លី​ប៉ុណ្ណោះ។

៣ អ្នក​បញ្ចូល​ទិន្នន័យ

អាជីវកម្ម​ជាច្រើន​ត្រូវការបុគ្គលិកផ្នែកបញ្ចូលទិន្នន័យផ្សេងៗទៅក្នុងប្រព័ន្ធរបស់ពួកគេ មិន​ថា​ទិន្នន័យ​នោះ សម្រាប់​ប្រើ​ដើម្បី​តាមដាន​សារពើ​ភណ្ឌ ឬ​ការ​នាំចេញ ការ​បង្កើត​ផែនការ​អាជីវកម្ម​ឬ​វាស់​ស្ទង់​លទ្ធផល។ល។ អាជីព​នេះ អាច​ធ្វើការ​នៅ​ផ្ទះ​បាន ដោយ​ត្រូវការ​តែ​ជំនាញ​កុំព្យូទ័រ​និង​ការ​វាយ​អក្សរ​បាន​លឿន ។ ការងារ​នេះ​អាច​បាន​ប្រាក់​ច្រើន អាស្រ័យ​លើ​ទំហំ​លទ្ធផល ពោល​គឺ​ធ្វើ​ច្រើន​បានច្រើន​ ធ្វើ​តិចបានតិច។ ប៉ុន្តែ​តម្រូវការចាំ​បាច់គឺត្រូវមាន​ភាព​ម៉ត់ចត់​លើគ្រប់ទិន្នន័យ​ដែលផ្សាយ​ចេញ។

៤ អ្នកតំណាងមជ្ឈមណ្ឌលទូរស័ព្ទ

អាជីវកម្មជាច្រើនត្រូវការកម្មករដែលអាចឆ្លើយទូរស័ព្ទបានគ្រប់២៤​ម៉ោងដល់អតិថិជន និងកត់ត្រា រាល់ដំណើរការ បញ្ជា​ទិញឬដោះស្រាយ​ជាមួយការផ្តល់យោបល់​ត្រឡប់មក​វិញ​របស់អតិថិជន។ ការងារ​បែបនេះ​នឹង​មាន​កាន់តែច្រើនឡើង ៗ ទៅអនាគត​ដោយបុគ្គលិក​គ្រាន់​តែ​កាន់​ទូរសព្ទ​របស់​ក្រុមហ៊ុនទៅ​ជាមួយ។ អ្វី​ដែល​ជំនាញ​នេះ​ត្រូវការ គឺ​មធ្យោបាយ​ឆ្លងឆ្លើយ​អត់ធ្មត់ និងដោះស្រាយបញ្ហា​បានរហ័ស។ សំឡេង​ផ្អែម​ពិរោះ​និង​និយាយ​ភាសា​បាន។

៥ អ្នកនិពន្ធ​និង​ស្រាវជ្រាវ

សរសេរ​ប្លក់ សរសេរ​សៀវភៅ អត្ថបទ​ព័ត៌មាន​ ការ​កសាង​ទស្សនិកជន​លើ​បណ្ដា​គេហទំព័រ រួមមាន​ទាំង​ការផ្សាយពាណិជ្ជកម្ម ការ​សរសេរ​លក់​ផលិតផល​ក្ដី​កាន់​តែ​មាន​ទីផ្សារ​ហើយ​ធ្វើការ​ពី​កន្លែង​ណា​មក​ក៏បាន។

ការងារស្រាវជ្រាវរឹតតែ​សំខាន់ណាស់សម្រាប់គ្រប់វិស័យទៅអនាគតខាងមុខ ដែល​ត្រូវ​ដឹង​ច្បាស់​ថា​យើង​កំពុង​សិក្សាអំពីអ្នកណា ប្រធានបទអ្វី ស្រាវជ្រាវ​ប្រើពាក្យគន្លឹះអ្វី? ឯកសារ​យោង​ទំាង​អស់​នឹង​ស្តុក​នៅលើអ៊ីនធើណេត  ដែល​អាចឲ្យ​​យើងធ្វើការ​នេះ​នៅផ្ទះបាន។

៦ ភ្នាក់ងារ​ទេសចរណ៍​ផ្ទាល់ខ្លួន

ទោះបីជាតម្រូវការភ្នាក់ងារទេសចរ ត្រូវបានគេរំពឹងថា នឹងថយចុះក្នុងរយៈពេលមួយទសវត្សរ៍​ខាងមុខ​ក៏ដោយ ក៏​ឱកាសនៅតែ​មានសម្រាប់ភ្នាក់ងារទេសចរណ៍រូបណា ដែលអាច​ទាញ​យក​ទីផ្សារ​លើ​អ៊ិនធើណេតដើម្បីរកប្រាក់ចំណូលតាមរយៈ​ការ​រៀបចំផែនការដំណើរ​ផ្សងព្រេង​គួរ​ឲ្យ​ចាប់ចិត្ត​នានា។ នេះការងារប្រហែលជាល្អបំផុតសម្រាប់យុវវ័យ​ ដែល​មាន​ជំនាញ​ស្គាល់​នៅ​តំបន់​ជាក់លាក់​ណាមួយ មិនថាទីនោះល្បីឬអត់​បើអ្នកមាន​អ្វីមួយ​ទាក់ទាញ​ភ្ញៀវ​អ្នក​នឹង​អាច​ធ្វើ​បាន។

៧ អ្នក​ឌីសាញ

ការងារ​រចនា​រូបភាព​នឹងកាន់តែមាន​សេរីភាពថែមឡើង។ ឥឡូវនេះ កាន់​តែ​តិច​ទៅៗ​ហើយ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់ធ្វើការ​នៅមួយ​កន្លែង​ផ្នែក​នេះ។​ ពួកគេ​អាច​ធ្វើការ​ពី​ផ្ទះ​មក​ប៉ុន្តែ ពួកគេ​អាច​កសាង​បណ្ដាញ​ដើម្បី​ចែករំលែក​បទពិសោធន៍​ដល់​គ្នា​ទៅវិញទៅមកបាន។

ការ​សិក្សាមួយកាល​ពីឆ្នាំ ២០១៧ ពី Upwork និង Freelancer Union បាន​ព្យាករណ៍​ឃើញ​ថា​កម្លាំង​ពលកម្ម​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​មនុស្ស​ពេញវ័យ នឹង​ពេញចិត្ត​ជ្រើស​ធ្វើការងារ​ឯករាជ្យ​នៅ​ទសវត្សរ៍​ក្រោយ​ៗ​នេះ ដោយ​គេ​តម្កល់​សេរីភាព​ស្មើ​នឹង​ការ​ច្នៃប្រឌិត៕

ចុចអាន៖ជួប​សមាជិក​ក្រុម​ដែល​ពិបាក​ធ្វើការ​ជាមួយ ​ក្នុងនាម​ជា​មេក្រុម ​គួរ​ធ្វើ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម