KPT+
អ្នកស្រី ប៊ុន ចាន់និមល៖ សូមប្រយ័ត្ន ១ នាទី នៃការបញ្ចេញកាយវិការ ១ ម៉ាត់ នៃពាក្យសម្ដី
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សតែងតែមានទំនាក់ទំនង ឬការប្រាស្រ័យគ្នា មិនថា ក្នុងគ្រួសារ សាលារៀន កន្លែងធ្វើការ ទីកន្លែងឯកជន ឬ ទីសាធារណៈ។ ទោះជាទំានក់ទំនង ដោយផ្ទាល់នៅចំពោះមុខ ឬដោយប្រយោលក្ដីតាមបណ្ដាញសង្គមក្ដី មនុស្សគប្បី ទប់ចិត្ត ទប់កំហឹងពុះកញ្ជ្រោល ១ ខណៈ ដែលអាចបង្កើតជា វិប្បដិសារៈ អស់មួយជីវិត ឬ រយៈពេលវែង ក្រោយចេះថ្លឹងថ្លែងពិចារណាឡើងវិញ។

អ្នកស្រី ប៊ុន ចាន់និមល នាយិកាប្រតិបត្តិ ផលិតកម្ម សាស្ត្រាហ្វៀម មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” ថាមនស្សយើងគ្រប់គ្នាគប្បីព្យាយាមបណ្ដុះទម្លាប់រស់នៅខ្លួនឯង ហើយដំបូងបំផុតគួរគិតថា តើពាក្យសម្ដីដែលយើងនិយាយទៅ កំពុងតែបំផ្លាញអ្នកណាម្នាក់ ឬកំពុងតែសាបព្រោះសេចក្ដីសុខ សុភមង្គល។ ឯកាយវិការរបស់យើងដែលយើងបង្ហាញចេញទៅ តើកំពុងសាបព្រោះក្ដីស្រលាញ់ ឬបង្កអារម្មណ៍សោកសៅដល់មនុស្សជុំវិញខ្លួនយើង។

អ្នកស្រី ប៊ុន ចាន់និមល បញ្ជាក់បន្ថែមថា៖ “ចំណុចនេះ សំខាន់ខ្លាំងណាស់! បើយើងដឹងថា បើយើងបញ្ចេញអំពើ ឬកាយវិការហ្នឹងទៅ នោះកូនយើង មនុស្សក្នុងផ្ទះយើងប្រាកដជាមានទឹកភ្នែក ឬប្រាកដជាអត់មានសេចក្ដីសុខ។ ប្រសិនយើងពិចារណាឃើញលទ្ធផល ឬរូបភាពបែបហ្នឹងហើយ យើងទប់ស្កាត់ យើងកុំបញ្ចេញ”។

នាយិកាប្រតិបត្តិ ផលិតកម្ម សាស្ត្រាហ្វៀម ខាងលើមានប្រសាសន៍បន្តថា ១ នាទីនៃការបញ្ចេញកាយវិការ ១ ម៉ាត់ នៃពាក្យសម្ដី គួរម្ចាស់សម្ដី ឬម្ចាស់កាយវិការ សាងនូវសេចក្ដីស្រលាញ់ ព្រោះមានតែសេចក្ដីស្រលាញ់ទេ ទើបអាចបង្កើតនូវអ្វីបានទាំងអស់។

អ្នកស្រី ប៊ុន ចាន់និមល លើកឡើងថា៖ “នាងខ្ញុំជឿថា បើយើងសាបព្រោះសេចក្ដីស្រលាញ់ ហើយព្យាយាមបណ្ដុះទម្លាប់បង្កើតសេចក្ដីស្រលាញ់ ទោះបីយ៉ាងជួបបញ្ហា ជួបឧបសគ្គក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ឬនៅក្នុងគ្រួសារយ៉ាងណាក៏ដោយ នៅតែមានច្រកចេញ ព្រោះក្ដីស្រលាញ់គឺជាកូនសោរនៃការចាក់ដោះស្រាយបញ្ហាបានគ្រប់យ៉ាង”។
សូមចុចទស្សនាវីដេអូ! សូមប្រយ័ត្ន ១នាទីនៃការបញ្ចេញកាយវិការ ១ម៉ាត់នៃពាក្យសម្ដី
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


