KPT+
បុរស ៣ ប្រភេទដែលមនុស្សស្រីមិនគួរនៅក្បែរ
ស្រីៗយើងការដែលមានមនុស្សប្រុសម្នាក់ជាគូ មិនចាំបាច់ទាល់តែគេជាបុរសអស្ចារ្យអ្វីទេ ឱ្យតែរស់នៅចេះគោរពគ្នា យោគយល់ និងដឹងទុក្ខធុរៈគ្នាក៏ពិសេសបាត់ទៅហើយ។ ប៉ុន្តែមិនមែនមនុស្សប្រុសគ្រប់គ្នា សុទ្ធតែអាចធ្វើបាននូវចំណុចទាំងនេះឡើយ។ ព្រោះអ្វី? ព្រោះចរិតមនុស្សមិនដូចគ្នា។
យ៉ាងណាមិញ មុនដាក់ចិត្តស្រឡាញ់បុរសណាទុកជាគូអនាគត សូមសង្កេតមើលចរិតជាប់ខ្លួនរបស់គេផង ទើបយើងស្រីៗមិនសូវអំពល់ចិត្ត។
១. ប្រភេទសម្ភារៈនិយម

បុរសមួយប្រភេទដែលត្រូវចៀសវាងគឺ ប្រភេទបុរសសម្ភារៈនិយម។ បុរសបែបនេះច្រើនតែចង់នៅក្បែរនាង ដោយសារនាងអាចមានសម្ភារៈនិយមឡូយឆាយ បង្ហាញគេប៉ុណ្ណោះ។ ត្រង់ណេះ ស្រីៗមកពីគ្រួសារអ្នកមានទ្រព្យធនមួយចំនួនច្រើនតែចាញ់បោកគេ ព្រោះសម្ដីគេមហាសែនផ្អែម។
បុរសអស់នេះមិនបានស្រលាញ់នាងដោយចិត្តស្មោះទេ គេស្រលាញ់នូវរបស់ដែលនាងមានជាប់ខ្លួនតែប៉ុណ្តោះ។ ពួកគេស្រឡាញ់នាងដោយមិនដឹងថា នាងជាមនុស្សបែបណាផង។ បុរសប្រភេទនេះ ចូលចិត្តរស់នៅពឹងលើមនុស្សស្រីចិញ្ចឹម មិនខំសង្វាតការងារ នៅពេលខ្វះខាតលើកដៃសុំស្រីដោយមិនរអៀសខ្លួនសូម្បីបន្តិច។
២. ផ្តោតលើតែខ្លួនឯង

បុរសមួយឈុតទៀត ដែលមិនសមនឹងការចាយពេលវេលាទៅគេ គឺបុរសដែលគិតតែពីខ្លួនឯងជ្រុលហួសហេតុពេក។ បែបនេះគេហៅថាមនុស្សគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតពីដៃគូ ឬអ្នកជុំវិញខ្លួន ឬហៅម៉្យាងទៀតថា មនុស្សអាត្មានិយម។
តម្រូវការនិងបំណងប្រាថ្នារបស់ពួកគេ វាសំខាន់ជាងអ្វីៗទាំងអស់។ ពួកបុរសប្រភេទនេះតែងចាត់ទុកស្រីៗជាជាទាសកររបស់ខ្លួន។ គេមិនខ្វល់សុខទុក្ខនាងយ៉ាងណា ហើយពាក្យថាជួយគ្នាចំពោះគេ គឺសូន្យតែម្ដង។
ហេតុដូច្នេះហើយ ស្រីៗត្រូវតែចៀសវាង ហើយរស់នៅក្នុងជីវិតដែលល្អប្រសើរដោយគ្មានពួកគេក្បែរខ្លួន ជាការល្អ ជាជាងគ្រាំចិត្តព្រោះគេមិនខ្វល់។
៣ . ប្រភេទត្រួតត្រា

ជីវិតមនុស្សគ្រប់គ្នាមិនមែនជារបស់អ្នកណាម្នាក់ឡើយ បើមានអ្នកណាមកត្រួតត្រាលើយើងជាកម្មសិទ្ធិគេផ្ដាច់មុខ មនុស្សបែបនេះគួរកុំសេពគប់អីល្អជាង។
បុរសប្រភេទនេះ តែងតែជ្រៀតជ្រែកនូវរាល់ការសម្រេចចិត្តរបស់ដៃគូ ហើយព្យាយាមដាក់អំណាចរបស់ពួកគេមកគ្រប់គ្រងលើនាងជានិច្ច។ គេរមែងតាំងខ្លួនជាចៅហ្វាយ ឬមេគុក ឱ្យនាងមានសេរីភាព សូម្បីការស្លៀកពាក់ ដើរហើរ ឬសេពគប់មិត្ត។ ប៉ុន្តែខ្លួនឯង ធ្វើអ្វីក៏បាន ណាស់តែចូលចិត្តបង្ខាំងសិទ្ធិដៃគូហ្នឹងឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ lovequotes
ចុចអាន៖ ហេតុផល៥ យ៉ាងពីក្រោយអាពាហ៍ពិពាហ៍រៀបចំ បង្ខំចិត្ត
ចុចអាន៖ មនុស្សស្រី៥ប្រភេទដែលសប្រុសៗឮហើយខ្លាចរអាក្នុងការរួមជីវិតជាមួយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


