KPT+
មិនដែលយឺតពេលពេក ក្នុងការផ្ដើមអាជីវកម្មនោះទេ មិនថាអាយុប៉ុន្មានក្ដី
យុវជនភាគច្រើនតែងខ្ជះខ្ជាយពេលវេលាដោយការចំណាយពេលដើរលេងសប្បាយហ៊ឺហា។ លុះដល់ពេលចាស់ ក៏តាំងភ័យមិនដឹងគួរប្រកបមុខរបរអីឲ្យសាកសមនឹងវ័យ។
មានអំណះអំណាងជាច្រើនដែលបង្ហាញថា អាជីវកម្មមិនបានរើសអើងវ័យរបស់មនុស្សណាម្នាក់ឡើយ។ មិនសំខាន់ថាយើងបើកវាយឺត ឬឈានចូលដល់ពាក់កណ្ដាលវ័យក៏ដោយ។ រឿងមួយដែលគួរធ្វើ គឺស្វែងយល់ថាតើតើយើងពិតជាដាក់ចិត្តដាក់កាយលើផ្លូវនោះពិតមែនឬយ៉ាងណា?
១. ដឹងថាចំណេះដឹងគឺជាអំណាច

អាចស្ដាប់ទៅដូចជាសាមញ្ញ ប៉ុន្តែអត្ថប្រយោជន៍ជាក់ស្ដែងនៃការចាប់ផ្ដើមអាជីវកម្មយឺត គឺពិតជាមានសារសំខាន់ ដែលមិនអាចប្រកែកបានពិតមែន។ លើកទឹកចិត្តខ្លួនឯង ប្រាប់ថាបច្ចុប្បន្ននេះយើងមានបទពិសោធជីវិតជាច្រើន ដើម្បីទាញទៅការបណ្ដាក់ទុនថ្មីៗ។
អ្នកច្នៃម៉ូដទាន់សម័យឈ្មោះ Vivienne Westwood បានបើកហាងលក់សំលៀកបំពាក់តុក្កតាដែលមានឈ្មោះថា Sex នៅអាយុ ៣៤ ឆ្នាំ ប៉ុន្តែចាប់ផ្ដើមដំណើរការរលូននៅអាយុ ៤១ ឆ្នាំ។ សម្រាប់នាងការចាប់ផ្ដើមរាងយឺត មិនជាបញ្ហាដូចដែលនាងបានពន្យល់ដល់ទស្សនាវដ្ដីសម្ភាសន៍ថា ” ពិតណាស់អ្នកអាចផ្លាស់ប្ដូរគំនិតរបស់អ្នកបាន ប៉ុន្តែខ្ញុំរំពឹងថា អ្នកកាន់តែចាស់អ្នកនឹងផ្លាស់ប្ដូរគំនិតអ្នកកាន់តែតិច ព្រោះវិធីនៃការមើលឃើញរបស់អ្នកកាន់តែរឹងមាំ។ រឹងមាំក្នុងន័យល្អមានន័យថា អ្វីៗគ្រប់យ៉ាងនៅតែមានទំនាក់ទំនង ហើយនៅពេលអ្នកធ្វើវា នឹងទទួលបានបទពិសោធន៍ទាំងអស់នោះ ” ។
២. ងប់ងុលនឹងចំណង់ចំណូលចិត្ត
ចំណុចមួយទៀតសហគ្រិនវ័យក្មេងជាច្រើនអាចនឹងត្រូវប្រឈមនឹងបញ្ហា ពេលចាប់ផ្ដើមអាជីវកម្មដំបូង គឺមិនដឹងថាពួកគេចង់ធ្វើយ៉ាងម៉េច ឬមានចំណូលចិត្តរបៀបម៉េច។ ហើយក៏មានអំណះអំណាងបង្ហាញថា គ្រប់រឿងទាំងអស់កើតចេញពីចំណង់ចំណូលចិត្ត។
សហគ្រិននិងអ្នកជំនួញល្បីល្បាញលើពិភពលោក លោក Richard Branson បាននិយាយថា “ ចំណង់ចំណូលចិត្តគឺជាកម្លាំងជំរុញដ៏មានប្រសិទ្ធភាពបំផុត នៅពេលចាប់ផ្ដើមបើកអាជីវកម្ម ហើយជារឿយៗយើងដឹងថា គំនិតមួយណានឹងឈានទៅរកភាពជោគជ័យឬអត់ ” ។
៣. ធ្លាប់បរាជ័យពីមុន

ធ្លាប់បរាជ័យពីមុន មិនមែនអន់ តែបានដឹងពីអ្វីត្រូវធ្វើ ពួកគេមិនដែលអនុញ្ញាតឲ្យអ្នកណាមកបញ្ឈប់ឬកំណត់ពួកគេទេ។ លោក Bill Marriott Jr. ប្រធានក្រុមហ៊ុន Marriott International បានឈានដល់វ័យ ៨០ ឆ្នាំនៅពេលដែលក្រុមហ៊ុនបានទិញយកសណ្ឋាគារនិងរមណីយដ្ឋាន Starwood ចំនួន ១៣ ពាន់លានដុល្លារ។
នៅក្នុងបទសម្ភាសន៍ Forbes លោក Margie បានមានប្រសាសន៍ថា ” ជារឿងងាយស្រួលក្នុងការបណ្ដាក់ទុន ប៉ុន្តែអ្នកត្រូវបន្តប្រឈមនឹងការបរាជ័យដោយប្រថុយប្រថាន ។ ការបរាជ័យប្រហែលជាមិនមែនជាចុងក្រោយទេ តែក៏មិនមែនជាជោគជ័យដែរ ” ។
៤. ដឹងពីរបៀបកំណត់និងសម្រេចគោលដៅ
ការកំណត់គោលដៅគឺជាផ្នែកសំខាន់មួយ នៃការចាប់ផ្ដើមនិងដំណើរការអាជីវកម្មដំបូង។ នៅវ័យក្មេងយើងមិនតែងតែមានដំណើរការត្រឹមត្រូវ ក្នុងការធ្វើឱ្យទម្លាប់ទាំងនេះល្អបានឡើយ។
ប៉ុន្តែបទពិសោធន៍ជីវិតនឹងជួយឱ្យយើងនៅតែមានគោលបំណង នៅពេលយើងពិចារណាលើមាគ៌ាផ្សេងៗគ្នា ដែលអាចដើរដើម្បីឈានដល់គោលដៅរបស់យើង។
ហើយយើងអាចឈានទៅមុខបាន តាមរបៀបមួយប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែច្រើនជាងកាលនៅវ័យក្មេង។
បទពិសោធន៍ជីវិតគឺជាគ្រូបង្រៀនដ៏ល្អ ដូច្នេះសូមចងចាំទុក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


