KPT+
គ្រប់គ្នាគួរដឹង ព័ត៌មានណាពិតឬមិនពិតទាក់ទងកូវីដ មុនចែកចាយបន្ត
ការទទួលបានព័ត៌មានទាន់ហេតុការណ៍ គឺជារឿងមួយដែលល្អ ប៉ុន្តែបើទទួលបានព័ត៌មានមិនពិត ក៏អាចបង្កឲ្យយើងស្មុគស្មាញ ភ័យខ្លាច និងស្រ្តេសកាន់តែខ្លាំង។
ធ្វើបែបណាទើបអាចបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយបាន?
១ មុនចែកចាយបន្តគួរគិតសិន

បច្ចុប្បន្នមានព័ត៌មានជាច្រើនទាក់ទងនឹងជំងឺកូវីដ បានចែកចាយជារៀងរាល់ថ្ងៃលើប្រព័ន្ធអ៊ិនធើណេត តាមបណ្ដាញសង្គមនិងជាពិសេសការនិយាយតៗគ្នា។
យើងអាចនឹងចង់ចែកចាយព័ត៌មានទាំងនោះ លើគណនីផ្ទាល់ខ្លួន ទៅគ្រួសារឬមិត្តភ័ក្ដិជាដើម។ ប៉ុន្តែក្នុងនោះអាចជាព័ត៌មានមិនពិតឬមិនច្បាស់ការផងដែរ។ ដូចនេះហើយ មុនចែករំលែកយើងគ្រប់គ្នាគប្បីគិតឲ្យបានល្អិតល្អន់សិនថា ព័ត៌មាននោះពិតទេ ជាក់លាក់ទេ មានប្រយោជន៍ដល់មិត្តក្នុងបណ្ដាញសង្គមដែរទេ ហើយជួយអីបានខ្លះ។ ល ។
ត្រូវចងចាំថា អ្វីដែលយើងចែកចាយត្រូវបន្ត ត្រូវមានភាពប្រាកដប្រជានិងទំនួលខុសត្រូវ។
២ ពិនិត្យប្រភពដើម

មុនចែកចាយបន្តគួរសួរខ្លួនឯងខ្លះៗសិនថា តើព័ត៌មានទាំងនោះមានប្រភពមកពីស្ថាប័នណា អាចទុកចិត្តបានទេ ឬយើងបានលឺពីមិត្តពីបងប្អូនសាច់ញាតិ ហើយនោះជាព័ត៌មានផ្លូវការទេ។
ព័ត៌មានខ្លះដែលយើងទទួលបាន អាចជាការបោកបញ្ឆោតធ្វើឲ្យមានគ្រោះថ្នាក់ដល់យើងនិងអ្នកជុំវិញខ្លួនជាដើម។ បើទោះបីជាព័ត៌មានខ្លះចេញមកផ្លូវការក៏ដោយ យើងគប្បីចូលទៅពិនិត្យប្រភពដើមសិន ដើម្បីឲ្យកាន់តែច្បាស់លាស់ថែមទៀត។
៣ ពិនិត្យចំណុចនីមួយៗឲ្យបានល្អិតល្អន់

រឿងរ៉ាវខ្លះដែលបានចែកចាយតៗគ្នា អាចលាយឡំរវាងព័ត៌មានពិតនិងព័ត៌មានក្លែងក្លាយ។ ដូច្នេះនៅពេលយើងទទួលបានដំណឹងពីការណែនាំមួយចំនួនពីកូវីដ យើងគួរពិនិត្យនិងស្រាវជ្រាវបន្ថែមនៅចំណុចនីមួយៗឲ្យបានច្បាស់លាស់ មុននឹងយកទៅអនុវត្តនិងចែកចាយបន្តទៀត។
ត្រូវចាំថា ជំងឺកូវីដគឺកាចសាហាវ តែការចែកចាយព័ត៌មានមិនពិតគឺរឹតតែអាក្រក់និងសាហាវជាងជំងឺទៅទៀត។ វាអាចបង្កគ្រោះថ្នាក់ច្រើន និងផ្ដល់ហានិភ័យខ្ពស់ក្នុងការចំលងជំងឺផងដែរ។ អ្វីដែលអាចធ្វើបាន គឺត្រូវរួមគ្នាបញ្ឈប់ជំងឺកូវីដ១៩ ដោយបញ្ឈប់ការចែកចាយព័ត៌មានមិនពិតមួយចំនួនលើប្រព័ន្ធអ៊ិនធើណេតជាមុនសិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីមានផ្ទៃពោះដែលឆ្លងកូវីដមិនមានហានិភ័យខ្ពស់រលូតកូនឡើយ
ចុចអាន៖ស្វែងយល់ អាការនិងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ