KPT+
ចាប់ផ្ដើមថ្ងៃថ្មី បង្កើតសកម្មភាពសាមញ្ញចំនួន ៣ នេះនឹងនាំលទ្ធផលស្មានមិនដល់
នៅក្នុងឆ្នាំថ្មីនេះពិភពលោកនៅតែជួបនៅវិបត្តិជំងឺរាតត្បាតឥតឈប់ឈរ ប៉ុន្តែទោះយ៉ាងណា យើងក៏មិនត្រូវភ្លេចរៀបចំសកម្មភាពខ្លះៗ សម្រាប់ឆ្នាំនេះដែរ។
នេះជាការល្អបំផុត ដើម្បីធ្វើការសម្រេចចិត្ត នូវអ្វីដែលយើងចង់កែលំអ ឬសម្រេចគោលដៅទៅថ្ងៃអនាគត។
អានអត្ថបទនឹងដឹងពីសកម្មភាពសាមញ្ញចំនួនបីនោះមិនខាន ៖
១. ស្វែងរកគោលបំណងប្រចាំថ្ងៃ

តើយើងមានគោលបំណងអ្វី សម្រាប់ថ្ងៃនេះ? តើនឹងធ្វើអ្វីដែលល្អ សម្រាប់នរណាម្នាក់ ?
មានគោលបំណងក្នុងជីវិត ធ្វើឲ្យយើងមានអារម្មណ៍ថាត្រូវការ រស់នៅនិងមានអារម្មណ៍ជាមនុស្សមានប្រយោជន៍ បង្កើនទំនុកចិត្ត និងកម្លាំងចិត្តប្រចាំថ្ងៃផងដែរ។
ដូច្នេះ តើអ្វីជាគោលបំណងប្រចាំថ្ងៃរ? ប្រហែលជានឹងដូចគ្នារាល់ថ្ងៃ ឬខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ឬក៏ប្រហែលជាអ្នកជ្រើសរើសថ្ងៃមួយពិសេសធ្វើច្រើនជាងសព្វមួយដង ថ្ងៃខ្លះសម្រាកជាងរាល់ដង។ ទោះបីជាអ្វីក៏ដោយ ចូរស្វែងរកនិងបង្កើតគោលបំណងឥលូវនេះ។
២. គ្រប់គ្រងថ្ងៃនីមួយៗឲ្យមានផ្លែផ្កា

ការគ្រប់គ្រងបានមានន័យថា មានគោលដៅ មានបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ។ ការរៀបចំ មិនថាតូចឬធំ ជួយឲ្យងាយមើលឃើញវឌ្ឍនភាព និងមានអារម្មណ៍ថាជីវិតស្ថិតក្នុងការគ្រប់គ្រង ជាជាងវិលវល់ក្នុងភាពមិនច្បាស់លាស់។
លើសពីនេះទៀត ការត្រួតពិនិត្យលទ្ធផលនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ គឺនឹងមានតែភាពរីករាយ ព្រោះអាច “មើលឃើញ” នូវអ្វីដែលសម្រេចបានក្នុងថ្ងៃនេះ។
៣. មានភាពវិជ្ជមាន

ការពិតគោលដៅភាគច្រើន មិនត្រូវតាមផែនការ។ ប៉ុន្តែបើនៅតែមានភាពវិជ្ជមាននិងស្វែងរកដំណោះស្រាយ ជាជាងផ្ដោតលើឧបសគ្គ នោះជីវិតនឹងប្រសើរឡើង។
ពិតជាគួរឲ្យធុញទ្រាន់និងស្ត្រេស នៅពេលគ្រប់យ៉ាងមិនដំណើរការតែមនុស្សសកម្មក្លៀវក្លាដឹងថា នឹងត្រូវជ្រើសរើសអ្វីដែលត្រូវធ្វើ នៅពេលរឿងនោះកើតឡើង។
មានទស្សនវិស័យវិជ្ជមានច្រើនឡើងៗក៏ជាលទ្ធផលមួយធំនៃជីវិត។ បើពីមុនយើងជាមនុស្សគិតខ្លីៗ ឆេវឆាវឆាប់ប្តូរ ឆាប់បាក់ ជំនួសឲ្យការលះបង់ ចោលងាយៗពេលនេះយើងស្រាប់តែចេះរៀនពីអ្វីដែលខុស និងធ្វើផែនការឬគំនិតថ្មីៗ ឲ្យគ្រប់យ៉ាងដំណើរការ អាចធ្វើឲ្យជីវិតកាន់តែប្រសើរ និងកាន់តែពេញចិត្តខ្លួនឯងថែមឡើងទៀតមិនខាន។
តោះ សាកល្បងទាំងអស់គ្នាក្នុងថ្ងៃនេះ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទាញយកឥទ្ធិពលល្អៗ វិជ្ជមានប្រចាំថ្ងៃដោយវិធីទាំងនេះ
ចុចអាន៖រៀនដោះស្រាយជាមួយជំពូកមនុស្សដែល «ពិបាកនិយាយស្ដាប់គ្នាបាន»
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


