ព័ត៌មានជាតិ
បារាយណ៍បុរាណចំនួន ២ សម័យអង្គរ បញ្ចប់ស្តារឡើងវិញទាំងស្រុង អាចផ្គត់ផ្គង់ទឹកបានជិត ៦០ លានម៉ែត្រគីប
បារាយណ៍បុរាណចំនួន ២ ដែលសាងសង់ក្នុងសម័យអាណាចក្រខ្មែរត្រូវបានស្តារជួសជុលឡើងវិញ ដែលអាចស្តុកទឹកបានប្រមាណ ៦០ លានម៉ែត្រគីប សម្រាប់បម្រើការប្រើប្រាស់នៅក្នុងតំបន់រមណីយអង្គរ។
លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា ក្នុងចំណោមបារាយណ៍បុរាណចំនួន ៥ ដែលសាងសង់ក្នុងសម័យអាណាចក្រខ្មែរ អាជ្ញាធរជាតិអប្សរាបានស្តារជួសជុលឡើងវិញបានចំនួន ២ សម្រាប់ប្រើប្រាស់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងមួយផ្នែកអាចទាញជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងក្រុងសៀមរាប។

បារាយណ៍ដែលបានស្តារជួសជុលបញ្ចប់ទាំងស្រុង មានបារាយណ៍ខាងលិចឬបារាយទឹកថ្លាដែលមានវិសាលភាពអាចស្តុកទឹកបានរហូតដល់ ៥៦ លានម៉ែត្រគីប។ ដោយឡែក បារាយណ៍ជយតដាក ឬបារាយណ៍ខាងជើង (ប្រាសាទនាគព័ន្ធ) ក៏បានស្តារឡើងវិញចំនួនពីរដងដែលអាចស្តុកទឹកបានរហូតដល់ ១០ លានម៉ែត្រគីប ប៉ុន្តែបច្ចុប្បន្នអាចដាក់កម្រិតបានត្រឹម ៥ លានម៉ែត្រគីបប៉ុណ្ណោះ។

លោក ភឿន សុឃីម បន្តថា បារាយណ៍យសោធរតដាក ឬ បារាយណ៍ខាងកើត (ស្រះស្រង់) ស្ថិតនៅភូមិព្រះដាក់ខាងជើងក្រុងសៀមរាប មិនទាន់បានស្តារឡើងវិញដោយសារប៉ះពាល់ដល់ភូមិប្រជាពលរដ្ឋ។ លោកថា ភូមិព្រះដាក់ស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើតនេះ ហើយបើសិនអាចស្តារបានឡើងវិញ អាចស្តុកទឹកបានរាប់សិបលានម៉ែត្រគីបបន្ថែមទៀត ដោយសារបារាយណ៍នេះមានវិសាលភាពបណ្ដោយរហូតជាង ៨ គីឡូម៉ែត្រ។
បន្ថែមពីនេះ បារាយណ៍អាគ្នេយ៍ក៏មិនទាន់ជួសជុលដែរ ខណៈបារាយណ៍ឥន្ទ្រតដាក ឬ បារាយណ៍លលៃ ឬ បារាយណ៍ខាងត្បូងនៅតំបន់រលួស បានរៀបចំប៉ុន្តែមិនទាន់អាចដាក់ឲ្យប្រើប្រាស់បាននៅឡើយទេ។
បើតាមលោក ភឿន សុឃីម អាជ្ញាធរចង់រក្សាតម្លៃប្រវត្តិសាស្ត្របារាយណ៍បុរាណទាំង ៥ ឲ្យរស់ឡើងវិញ។ ខណៈបច្ចុប្បន្នសមត្ថភាពបារាណ៍បុរាណចំនួន ២ មានសមត្ថភាពអាចស្តុកទឹកបានចំនួន ៦០ លានម៉ែត្រគីប ប៉ុន្តែបើសិនបារាយណ៍បុរាណទាំង ៥ អាចដំណើរការបានពេញលេញអាចស្តុកទឹកបានរហូតដល់ ១២០ លានម៉ែត្រគីប ដែលអាចផ្កត់ផ្គត់បម្រើដល់ការធ្វើកសិកម្ម និងជាប្រភពទឹកសម្រាប់បម្រើដល់ពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបមិនឲ្យខ្វះខាតនោះទេ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


