ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ៖ ទារក អាយុ៣ខែ ៨ខែ លោកយាយ អាយុ៨៨ឆ្នាំនិង៨០ឆ្នាំ ឆ្លងកូវីដ១៩
ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ទារក អាយុ ៣ខែ ៨ខែ លោកយាយ អាយុ ៨៨ឆ្នាំ និង ៨០ឆ្នាំ នៅទំនប់រលក មានឆ្លងជំងឺកូវីដ១៩។

តាមរយៈទំព័រហ្វេប៊ុកផ្លូវការដែលបង្ហោះនៅមុននេះបន្តិច លោកអភិបាលខេត្តបានបន្តថា “កូវីដ ពិតជាគ្មានមេត្តា គ្មានរើសអាយុឡើយ សូម្បីទារក អាយុ៣ខែ ៨ខែ លោកយាយ អាយុ ៨៨ឆ្នាំ ៨០ឆ្នាំ នៅទំនប់រលក ក៍មិនលើកលែង ដែរ”។

លោកអភិបាលខេត្តបានបន្ថែមថា ពួកគាត់កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ត សូមជូនពរឲ្យពួកគាត់ឆាប់ជាសះស្បើយ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ជម្រើសល្អបំផុត គឺអនុវត្តន៍តាមវិធានការណ៍ ដែលបានណែនាំ ដែលបានកំណត់ ពិសេស ៣កុំ ៣ការពារ ហើយត្រូវតែជឿថា កូវីដ នៅជុំវិញយើងគ្រប់ពេល គ្រប់ទីកន្លែង៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


