ព័ត៌មានជាតិ
ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតែគិតគូរពីសុខទុក្ខពលរដ្ឋ ទោះបីមានជម្លោះព្រំដែនក្ដី
កោះកុង ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង អះអាងថា គណបក្សនៅតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់ពេលវេលា ទោះបីជាស្ថានការណ៍នៅព្រំដែនមិនសូវល្អក៏ដោយ។

ខណៈកំពុងមានបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ ក៏ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងថ្នាក់ខេត្តកោះកុង ដែលចុះជួយឃុំកណ្តោល អញ្ជើញយកទេយ្យទានប្រគេនព្រះសង្ឃគង់ព្រះវស្សា និងសំណេះសំណាលជាមួយពលរដ្ឋ ជនពិការ ព្រមទាំងសិស្សានុសិស្សប្រមាណជាង២០០នាក់។

លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តោល និងលោក តាំង ឈុនស្រេង ប្រធានការងារបក្សថ្នាក់ខេត្តកោះកុង ចុះជួយមូលដ្ឋានឃុំកណ្តោល បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅតែដឹងអំពីទុក្ខលំបាករបស់ពលរដ្ឋមូលដ្ឋាន និងប្រឹងប្រែងសម្របសម្រួលដោះស្រាយជូនជានិច្ច ដោយមិនឱ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់អត់បាយហូបនោះទេ។

បើតាមលោក ឈឿន កុសលវីរៈ និងលោក តាំង ឈុនស្រេង បានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា នៅក្បែរបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ហើយមិនរត់ទៅណាចោលប្រជាពលរដ្ឋនោះទេ ពោលគឺរួមសុខរួមទុក្ខជាមួយគ្នា។ ទៀតសោត ថែមទាំងបានប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ។

ក្នុងពិធីលើកស្លាកគណបក្ស និងជួបសំណេះសំណាលជាមួយពលរដ្ឋ ជនពិការជាង២០០នាក់ ក្រុមការងារគណបក្សចុះជួយឃុំកណ្តោល ក៏ជំរុញពលរដ្ឋតាមដានព័ត៌មានណាដែលពិតប្រាកដ ហើយជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលបច្ចុប្បន្ន ជៀសវាងជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលតែងបង្កភាពវឹកវរដល់សណ្តាប់ធ្នាប់សង្គម។

ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងថ្នាក់ខេត្តកោះកុង ក៏លើកទឹកចិត្តដល់ពួកគេប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលជួយអភិវឌ្ឍន៍ជាតិមាតុភូមិប្រទេសឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារបក្សថ្នាក់ខេត្តកោះកុង បានយកត្រៃចីវរ និងថវិកាមួយចំនួនធំទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាល៣ខែនៅវត្តកណ្តោល ក្នុងឱកាសរដូវកាលពិធីបុណ្យកឋិនទាន និងនំសម្ភារៈសិក្សាដល់សិស្សានុសិស្សផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


