Connect with us

ព័ត៌មានជាតិ

អ្នក​ជំងឺ​កូ​វីដ​-១៩ ចំនួន ២៤២​នាក់​ហើយ បាន​ចូល​សំរាក​និង​ព្យាបាល​ជំងឺ នៅ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ ក្រោយពី​ការរៀបចំ រួចរាល់

បានផុស

នៅ

ភ្នំពេញ​ ៖ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ហើយ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​រៀប​ឡើងជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ នោះ បាន​រៀប​ចំ​សំអាត​និង​បំពាក់​សម្ភារៈ រួចរាល់ ហើយ​មកដល់ពេលនេះ មាន​អ្នក​ជំងឺ​កូ​វីដ​-១៩ ចំនួន ២៤២​នាក់​ហើយ​ ដែល​បាន​បញ្ជូន​ចូល​និង​កំពុង​សំរាក​ព្យាបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​នៅ​វេលា​ថ្ងៃត្រង់​ទី​១១ មេសា​នេះ​ថា ផែនការ​រៀបចំ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ឲ្យទៅ​ជា​មណ្ឌល​ព្យាបាល ក្រុមការងារ​បាន​រួម​គ្នា​ធ្វើ​ដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ តាម​ជំនាញ​រៀងៗ​ខ្លួន ទាំង​ការ​សំអាត ការរៀបចំ ទឹកស្អាត រៀបចំ​បណ្តាញ​អគ្គិ​ស​នី បន្ទប់ទឹក ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ប្រព័ន្ធ​កាមេរ៉ា និង​កម្លាំង​ការពារ និង​ក្រុមគ្រូពេទ្យ យើង​បាន​ចាប់​ប្រតិ​បត្តិ​ការ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ២១ និង​៣០ នាទី ថ្ងៃ ៩ ខែមេសា ឆ្នាំ​២០២១ សម្រាប់ ទទួល​អ្នក​ជំងឺ​មក​សំរាក បាន​២៨០ កន្លែង នៅ​វិទ្យាល័យ​ជា​ស៊ីម​សាម​គ្គី។

លោក​បន្ត​ថា គិត​មកដល់​ថ្ងៃទី​១១ មេសា​នេះ មាន​អ្នក​ជំងឺ​កូ​វីដ​-១៩ ចំនួន ២៤២​នាក់​ហើយ​ដែល​បាន​បញ្ជូន​ចូល​និង​កំពុង​សំរាក​ព្យាបាល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម