Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកចាក់វ៉ាក់សាំងរួច ចូល វៀតណាម លែងធ្វើចត្តាឡីស័កយូរដូចមុនទៀតហើយ

បានផុស

នៅ

អ្នកទទួលបានវ៉ាក់សាំងកូវីដគ្រប់ដូស ដែលចូលក្នុងប្រទេសវៀតណាម នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយត្រូវតាមដានសុខភាពរបស់ពួកគេ នៅសប្តាហ៍បន្ទាប់។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា អ្នកចូលប្រទេស ជាមួយលិខិតត្រឹមត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ដោយដូសចុងក្រោយនៅចន្លោះពី ១៤ ថ្ងៃទៅ ១២ ខែ មុនពេលមកដល់ និងលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលមកដល់ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃប៉ុណ្ណោះ ខុសពីធម្មតាដែលមានរយៈពេល ១៤ថ្ងៃ។

លើសពីនេះ អ្នកដែលធ្លាប់ឆ្លងកូវីដ និងមានលិខិតបញ្ជាក់ថាពួកគេបានជាសះស្បើយពីជំងឺនេះក្នុងរយៈពេលប្រាំមួយខែចុងក្រោយ ក៏នឹងត្រូវកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កដែរ។

បន្ទាប់ពីការធ្វើចត្តាឡីស័ក អ្នកចូលប្រទេស នឹងត្រូវត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួនក្នុងរយៈពេលប្រាំពីរថ្ងៃខាងមុខ ហើយត្រូវប្រើប្រាស់កម្មវិធីតាមដានទំនាក់ទំនង Bluezone ជាប្រចាំ។

ស្របពេលជាមួយគ្នានោះ ក្រសួងសុខាភិបាលវៀតណាម បានស្នើឲ្យក្រសួងការបរទេស ចេញសេចក្តីណែនាំស្តីពីការវាយតម្លៃ និងការបញ្ជាក់អំពីប័ណ្ណចាក់វ៉ាក់សាំងកូវីដនិងលិខិតបញ្ជាក់ការជាសះស្បើយ។

តំបន់នានា គួរតែផ្តល់ឱកាសដល់អ្នកមកដល់ ឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារប្រសិនបើចាំបាច់ ហើយអ្នកទាំងនោះនឹងត្រូវបង់ថ្លៃចំណាយលើ ការធ្វើចត្តាឡីស័កដោយខ្លួនឯង។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែម រួមទាំងកាលបរិច្ឆេទនៃការអនុវត្តនេះផងដែរ មិនត្រូវបានបង្ហាញទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ថៃ ប្រើវិធីសាស្រ្តថ្មី ដើម្បីព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម