ព័ត៌មានជាតិ
ព្រឹទ្ធសភា៖ សម្ដេចតេជោតែងស្នើអន្តរជាតិជួយអន្តរាគមន៍ក្នុងជម្លោះព្រំដែនជាមួយថៃ
រាល់ជំនួបជាមួយមិត្តបរទេស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែបានស្នើកិច្ចអន្តរាគមន៍ពីភាគីអន្តរជាតិក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដែលកំពុងបន្តអូសបន្លាយ ខណៈកម្ពុជាប្រកាន់យកដំណោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ។

នេះជាខ្លឹមសារគូសបញ្ជាក់របស់ព្រឹទ្ធសភា តាមរយៈសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប។
ព្រឹទ្ធសភាបានលើកឡើងដោយក្ដីកត់សម្គាល់ថា៖ «នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យភាគីមិត្តជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ ហើយជំរុញឱ្យមានការគោរព និងអនុវត្តនូវបទឈប់បាញ់ ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។

ក្នុងន័យនេះ ព្រឹទ្ធសភា បានគូសបញ្ជាក់ថា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើងបន្ថែមទៀតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំពង្រឹងកិច្ចការទូត សំដៅធានាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោក កំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់កើតចេញពីការបន្តប្រកួតប្រជែងយុទ្ធសាស្ត្រ-ភូមិសាស្ត្ររបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាមក្នុងតំបន់មួយចំនួនលើពិភពលោក និងរាប់ទាំងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយភាគីថៃ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍សង្ខេបរបស់ព្រឹទ្ធសភា ក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងរយៈពេល៣ខែមកនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងស្ថាប័ននានាចំនួន២៤លើក ព្រមទាំងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


