ព័ត៌មានជាតិ
ល្ងាចនេះថៃ ចាប់ផ្ដើមចាក់សម្លេងឮខ្លាំងៗនៅភូមិជោគជ័យឡើងវិញ បន្ទាប់ពីផ្អាកចាក់៣ថ្ងៃ
ភាគីថៃ បានចាប់ផ្ដើមចាក់សម្លេងរំខានដែលឮខ្លាំងឡើងវិញ ចាប់តាំងវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលា នៅចំណុចដែលបានរាយបន្លាលួសព័ទ្ធយកដីផ្ទះពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីរាយការណ៍ចេញពីមូលដ្ឋាន។

បើតាមសេចក្ដីរាយការណ៍ដែលស្រង់សម្ដីពីកងកម្លាំងឱ្យដឹងថា សម្លេងដែលភាគីថៃចាក់ឡើងវិញ គឺក្នុងកម្រិត៥០០ ដេស៊ីបែល ដែលអាចឮក្នុងចម្ងាយឆ្ងាយជាងកាលពីការចាក់សំឡេងរំខានលើកមុន។
គួរកត់សម្គាល់ថា ការចាក់សម្លេងរំខាននាល្ងាចថ្ងៃទី១៧ ខែតុលា បានចាប់ផ្ដើមឡើងវិញ បន្ទាប់ពីភាគីថៃបានផ្អាកចាក់រយៈពេលថ្ងៃ៣ជាប់គ្នា ក្រោយរងការរិះគន់មិនសំចៃមាត់ពីសំណាក់សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, ប្រធានគណបក្ស, អ្នកជំនាញច្បាប់ និងអ្នកជំនាញសិទ្ធិមនុស្សជាដើម។

យោធាថ្ងៃបានចាប់ផ្ដើមចាក់ធុងបាស់ឮខ្លាំង មានទាំងសំឡេងយន្តហោះចម្បាំង សំឡេងខ្មោច សំឡេងឆ្កែព្រុស ឆ្កែលូ ដ៏ព្រឺព្រួច នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ចាប់ពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ ដោយមានបុគ្គលថៃ ជ្រុលនិយមថៃ ឈ្មោះ ចម ផាលាំង ជាអ្នកផ្ដួចផ្ដើមគំនិត បើកដៃដោយកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ។
ភូមិព្រៃចាន់ និងភូមិជោគជ័យ មានប្រជាពលរដ្ឋសរុប ៩៩០គ្រួសារ ស្មើនឹងជាង៣ពាន់នាក់។ ក្នុងភូមិនេះមានជនចាស់ជរា ជនមានពិការភាព អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងក្មេងៗផងដែរ។ ការចាក់សំឡេងរំខានលាន់ឭយ៉ាងកងរំពងរយៈពេល៤យប់កន្លងទៅនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណេក ផ្លូវចិត្ត និងស្មារតីរបស់ពលរដ្ឋកម្ពុជា។

តាមសេចក្ដីរាយការណ៍ ការចាក់សំឡេងរំខានពេលនេះ ថៃប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ ពួកគេបានស្ទួចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់៣០ម៉ែត្រ ហើយឧបករណ៍បំពងសំឡេង៣រថយន្តទៀតដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។
ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ក្រោយពីមានសកម្មភាពចាក់សម្លេងរំខានពលរដ្ឋកម្ពុជាធ្ងន់ធ្ងរបង្កដោយភាគីថៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កម្មាធការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុត នៅតំបន់ ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សម្លេងរំខានដោយកងទ័ពថៃ នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ បំពានច្បាប់សិទ្ធិមនុស្សនេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជួយអំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជា ពិសេសការប្រើប្រាស់សម្លេងរំខាននៅពេលយប់អធ្រាត និងធានាការការពារ និងការផ្តល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរង គ្រោះ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ ក៏ដូចជាត្រូវលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃដើម្បីទប់ស្កាត់ការ កើតឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្តី ពីបទឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ទូទៅរវាងកម្ពុជានិងថៃ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


