Connect with us

ព័ត៌មានជាតិ

បន្ទាន់! ព្រឹកនេះ​អាជ្ញាធរ​ដាក់​កម្លាំងព័ទ្ធជុំវិញ​ផ្សារចាស់​ តេស្ត​អាជីវករ​ទាំង​អស់​

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញនៅព្រឹកថ្ងៃទី 12 ខែមេសាឆ្នាំ 2021 នេះ បានសម្រេចហ៊ុំព័ទ្ធផ្សារចាស់ទាំងស្រុង ខណៈពេលដែលក្រុមគ្រូពេទ្យជំនាញចុះយកសំណាកប្រជាពលរដ្ឋរួមទាំងអាជីវករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនោះដឹកនាំដោយលោកសុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដែលចុះបញ្ជាផ្ទាល់រួមមានលោកទៀងច័ន្ទសារអធិការប៉ូលិសខណ្ឌដូនពេញនិងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកសហការជាមួយកម្លាំងគ្រូពេទ្យជំនាញដោយឃាត់ក្នុងរង្វង់ប្រតិបត្តិការមានទាំងអាជីវករនិងប្រជាពលរដ្ឋដែលបានចេញក្នុងផ្សារនាព្រឹកនោះក៏ត្រូវឃាត់រង់ចាំគ្រូពេទ្យមកយកសំណាកសិន។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថារយៈពេលប៉ុន្មានថ្ងៃនេះនៅបរិវេណផ្សារចាស់ត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ19 មានចំនួន 4 នាក់មកហើយទើបព្រឹកថ្ងៃទី12ខែមេសានេះអាជ្ញាធរក៏សម្រេចបិទផ្សារចាស់នេះទាំងស្រុងតែម្ដងមិនអនុញ្ញាតឲ្យអាជីវករឬអ្នកទិញអ្នកលក់ដែលបានចូលក្នុងផ្សារចាស់នោះចេញទៅណាឡើយដោយរង់ចាំគ្រូពេទ្យជាអ្នកសម្រេចថាតើត្រូវLockdownកន្លែងណានោះ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម