ព័ត៌មានជាតិ
ពលរដ្ឋភូមិខ្វា សាទរចំពោះអាជ្ញាធរជួសជុលឈូសឆាយចាក់ថ្មក្រួសបំពេញផ្លូវ ១ ខ្សែ រងការខូចខាត សម្រួលការធ្វើដំណើរ
ប្រជាពលរដ្ឋរស់នៅភូមិខ្វា សាទរយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌដង្កោ ដែលចុះត្រួតពិនិត្យផ្លូវ ១ ខ្សែ រងការខូចខាត ព្រមទាំងដាក់គ្រឿងចក្រឈូសឆាយ និងចាក់ក្រួស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់។


នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ លោកស្រី គីម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និង លោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ ទទួលបន្ទុកសាធារណៈ បានដាក់គ្រឿងចក្រជួសជុលផ្លូវបេតុង ១ ខ្សែ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពេលផ្លូវនេះរងការខូចខាតប្រវែងជាង ៦០០ ម៉ែត្រ។


លោក សាវី ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានឲ្យដឹងថា ពីមុនកំណាត់ផ្លូវនេះមិនទាន់ខូចខាតច្រើនដល់ថ្នាក់នេះទេ តែចាប់តាំងពីមានការចាក់ដីខាងក្រោយផ្ទះរបស់ពួកគាត់មក ធ្វើឲ្យលែងមានទីតាំងបង្ហូរទឹក ទើបទឹកចាប់ផ្ដើមហូរចូលផ្លូវ រងការខូចខាត។

លោក សាវី បន្តថា កាលពីឆ្នាំកន្លងទៅ រាល់ពេលមានភ្លៀងធ្លាក់ខ្លាំង កំណាត់ផ្លូវមួយខ្សែនេះ គឺ ត្រូវជន់លិច ថែមទាំងហូរចូលពេញផ្ទះប្រជាពលរដ្ឋតែម្ដង។
ចំណែក លោក ចិត្ត ជាប្រជាពលរដ្ឋរស់នៅតំបន់នោះដូចគ្នា ក៏បានសាទរយ៉ាងខ្លាំង ក្រោយឃើញអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសនោះគឺផ្លូវសម្រាប់ធ្វើដំណើរប្រចាំថ្ងៃតែម្ដង។ លោកបាននិយាយទាំងសប្បាយចិត្តថា ពីពេលនេះទៅ លែងមានជង្ហុកពិបាកធ្វើដំណើរទៀតហើយ។ លោកថា មិនដូចពីមុន នៅពេលចេញទៅធ្វើការម្ដងៗ តែងតែខ្ទាតទឹកភក់ ឬក៏ធ្លាក់ជង្ហុក ធ្វើឲ្យប្រឡាក់ខោអាវរំខានដល់ការធ្វើដំណើរ។

លោកស្រីអភិបាលខណ្ឌដង្កោ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ សូមមេត្តាចូលរួមកុំរំលោភលើចំណែកផ្លូវសាធារណៈ និងធ្វើការវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងហូរចូលប្រព័ន្ធលូ បង្កជាការជន់លិច៕
អត្ថបទ ៖ ម៉េង


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


