ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យកាយស្ដារប្រព័ន្ធលូបង្ហូរទឹកកកស្ទះ ត្រង់ចំណុចជិត វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពប្រព័ន្ធលូបង្ហូរទឹក ត្រង់ចំណុចជិត វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយទទួលបានព័ត៌មានថា ទឹកហូរយឺត ស្ទះដោយសារភក់ជ្រាំ និងសំរាមកាកសំណល់ កាលពីរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ។


នាឱកាសចុះត្រួតពិនិត្យនោះ លោក ជិន ប៊ុនធឿន បានបញ្ជាឲ្យក្រុមការងារខណ្ឌ និងសង្កាត់ ដាក់គ្រឿងចក្រកាយស្តារ ដើម្បីបំបាត់ការកកស្ទះ និងធានាទឹកអាចហូរបានលឿនតាមធម្មតាវិញ។


លោក ជិន ប៊ុនធឿន បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ រាល់ប្រព័ន្ធបង្ហូរទឹកឲ្យមានប្រសិទ្ធភាពក្នុងតំបន់ដែលមានការហូរទឹកយឺតជារឿយៗ។


លោក យិន សុផល ប្រជាពលរដ្ឋរស់នៅក្បែរ វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ បានលើកឡើងថា លោករីករាយណាស់ដែលលោកអភិបាលខណ្ឌឫស្សីកែវ មកពិនិត្យផ្ទាល់ និងបញ្ជាឲ្យជួសជុលភ្លាមៗ ព្រោះកន្លែងនេះ មុនៗ ទឹកហូរយឺតណាស់ នៅពេលមានភ្លៀងធ្លាក់។ ការយកចិត្តទុកដាក់របស់លោកអភិបាលខណ្ឌឫស្សីកែវ គឺ ជួយដល់ប្រជាពលរដ្ឋច្រើនណាស់។


លោកបានបន្តថា សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់លោកអភិបាលខណ្ឌឫស្សីកែវចំពោះបញ្ហាជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងជាការងារជាក់ស្ដែងរបស់អាជ្ញាធរ ក្នុងការបំពេញភារកិច្ចសេវាសាធារណៈដើម្បីពលរដ្ឋ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


