ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូទៅប្រាសាទបាណន់ បញ្ចប់សាងសង់ដំណាក់កាលទី ២ និងបន្តដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០២៦
ផ្លូវខេត្តលេខ ១៥៧១ ចាប់ពីស្តុបផ្លូវលេខ ៥៧ ទៅប្រាសាទបាណន់បានសាងសង់បញ្ចប់ដំណាក់កាលជំហានទី ២ និងនៅដើមឆ្នាំ ២០២៦ នឹងសាងសង់ជំហានទី ៣ បន្តទៀត។ នេះបើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។

កំណាត់ផ្លូវខេត្តលេខ ១៥៧១ បានបើកការដ្ឋានស្តារជួសជុលដោយចាក់ក្រាលកៅស៊ូ DBST មានប្រវែង ៤ ០០០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧១ ត្រូវលើកតួថ្នល់ពង្រីកសងខាងប្រវែង ៤ ០០០ ម៉ែត្រ រួមទាំងមានការស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន ៦ កន្លែង និងពង្រីកលូប្រអប់កាត់ទទឹងផ្លូវចំនួន ១ កន្លែង។



ក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ១៥៧១ លោក សុខ លូ អភិបាលខេត្តបាត់ដំបងក៏បានណែនាំដល់អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អនិងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវបន្ថែមទៀត។ លើសពីនេះ លោកអភិបាលខេត្តក៏ក្រើនរំលឹកដល់មន្រ្តីមូលដ្ឋានត្រុវរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋធ្វើដំណើរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


