ព័ត៌មានជាតិ
មន្ត្រី៖ បទល្មើសធនធានធម្មជាតិមានការថយចុះ ក្រោយការប្រើយន្តហោះគ្មានមនុស្សបើកល្បាតព្រៃ
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា គូសបញ្ជាក់ថា ក្រសួងបរិស្ថានបានពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ តាមរយៈការដាក់ចេញនូវវិធានការមួយចំនួនដូចជា ការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះបទល្មើសធនធានធម្មជាតិ, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័័នទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គការដៃគូរវិស័យឯកជន សហគមន៍មូលដ្ឋានផ្ទាល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមអ្នកច្បាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់។

អ្នកនាំពាក្យបន្ថែមថា តាមរយៈវិធានការនេះ ក្រសួងក៏បានអភិវឌ្ឍន៍សមត្ថភាព បច្ចេកទេស ពង្រឹងចំណេះដឹង ក្រោមរូបកិច្ចការផ្ដល់ការគាំទ្រទៅដល់សហគមន៍មូលដ្ឋាន ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដូចជាការផ្ដល់សម្ភារៈ ផែនទីតំបន់ការពារធនធានធម្មជាតិដល់សហគមន៍មូលដ្ឋាន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ ផែនទីផ្កាយរណប ដើម្បីងាយស្រួលពិនិត្យផ្ទៀងផ្ទាត់ ក្នុងពេលមានបទល្មើសកើតឡើង។

លើសពីនេះ អ្នកនាំពាក្យអះអាងថា ក្រសួងបានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីឧទ្យាននុរក្ស ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក, ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានជាតិ។

តាមរយៈការវិធានការ និងការបណ្ដុះបណ្ដាល ការប្រើប្រាស់បច្ចេកវិទ្យាលើការងារល្បាតព្រៃនេះ គឺបានសម្រួលដល់ការងារគ្រប់គ្រងធនធានធម្មជាតិរបស់មន្ត្រីជំនាញឱ្យមានភាពងាយស្រួល ទប់ស្កាត់បានទាន់ពេលវេលា ដើម្បីផ្ទៀងផ្ទាត់ថា ទីតាំងណាមួយក្នុងតំបន់ការពារធនធានធម្មជាតិ មានបទល្មើសណាមួយកើតឡើង ឬមិនមាន។ នេះជាការបន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា ឱ្យដឹងថា រយៈពេល២ឆ្នាំចុងក្រោយ ក្រសួងបានប្រគល់ជូនយន្តហោះគ្មានមនុស្សបើក(ដ្រូន)ជិត៥០គ្រឿង ដល់ខេត្តមួយចំនួនដែលស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីប្រើប្រាស់សម្រាប់ល្បាត និងទប់ស្កាត់បទល្មើសព្រៃឈើ ហើយតាមរយៈនេះ បទល្មើសធនធានធម្មជាតិមានការថយចុះគួរឱ្យកត់សម្គាល់។

អ្នកនាំពាក្យ ខ្វៃ អាទិត្យា ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖« »។

លោកបានចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសម្រាប់ការងារល្បាតព្រៃនេះ គឺមានសារសំខាន់ណាស់ ព្រោះបានជួយឱ្យការបង្ក្រាបបានទាន់ពេល ចំណេញពេលវេលា ពោលគឺចំណេញពេលតិច លឿនរហ័ស អន្តរាគមន៍ចំពោះបទល្មើសធនធានធម្មជាតិបានទាន់ពេលវេលា ចំគោលដៅបានល្អជាងការល្បាតថ្មើរជើង។

ក្រោយទទួលបានលទ្ធផលល្អលើការការពារធនធានធម្មជាតិតាមរយៈបច្ចេកវិទ្យា អ្នកនាំពាក្យ បញ្ជាក់ថា ក្រសួងគឺបានបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឧទ្យាននុរក្សលើការប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀត ដើម្បីការគ្រប់គ្រងធនធានធម្មជាតិឱ្យបានកាន់តែល្អប្រសើរជាងមុន។

លោក រស់ លីដា មានតួនាទីជាប្រធានស្នាក់ការរងពូគង់ ទួលពង្រនៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដ្រូន មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ដ្រូន មានវិសាលភាពឃ្លាំមើលទីតាំងបានធំទូលាយល្អ ជាពិសេសនៅទីតាំងតំបន់ដែលមានព្រៃក្រាស តំបន់ភ្នំ និងអូរជាដើម ខណៈនៅខែខ្លះមន្ត្រីឧទ្យានុរក្សមិនអាចធ្វើដំណើរដោយផ្ទាល់ចុះទៅល្បាតនៅតាមគោលដៅមួយចំនួនបាននោះទេ ប៉ុន្តែ ដ្រូនបានចូលរួមចំណែកយ៉ាងខ្លាំងឃ្លាំមើលបទល្មើសជាដើម។

មន្ត្រីឧទ្យានុរក្សរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមានបទល្មើសកើតឡើងទាន់ហេតុការណ៍ណាមួយ គឺយើងបញ្ជាដ្រូននេះហោះទៅឃ្លាំមើល និងពិនិត្យស្ថានភាពទីតាំងដោយផ្ទាល់ដែលពលរដ្ឋផ្តល់ព័ត៌មានឱ្យដើម្បីពិនិត្យឱ្យច្បាស់លាស់នូវព័ត៌មានដែលទទួលបានពីពលរដ្ឋ។ មានដ្រូនបានចូលរួមកាត់បន្ថយបទល្មើសបានជាច្រើន ដ្រូនជួយបានច្រើនមែនទែន»។
កម្ពុជាមានតំបន់ការពារធម្មជាតិរហូតដល់ ៧លានហិកតា ស្របពេលមន្រ្តីឧទ្យានុរក្សបានថយចុះពី ១,២០០នាក់ មកនៅប្រហែល ១,០០០នាក់ប៉ុណ្ណោះ។ ការថយចុះនេះបណ្ដាលមកពីភាពចាស់ជរា ជាពិសេស ការលបបាញ់សម្លាប់ពីសំណាក់ជនល្មើស៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


