ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់អូរឫស្សី ចាប់ផ្តើមអនុវត្តការផាកពិន័យ ម្ចាស់លែងគោក្របីដើរពាសវាលពាសកាល
អាជ្ញាធរសង្កាត់អូរឫស្សី ក្រុងក្រចេះនឹងចាត់វិធានការផ្លូវច្បាប់ និងផាកពិន័យចំពោះម្ចាស់សត្វគោក្របី ដែលនៅតែបន្តលែងសត្វគោក្របីនៅតាមទីសាធារណៈ និងទីប្រជុំជនដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសង្កាត់អូរឫស្សីដោយបានបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោក ជំពូកទី៥ នៃមាត្រា ៣៣ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ស្តីពីការលែងសត្វពាហនៈដើរពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
រដ្ឋបាលសង្កាត់អូរឫស្សីបានរំលឹកជាថ្មីដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ (គោ ក្របី) ក្នុងមូលដ្ឋានសង្កាត់អូរឫស្សីក្រោយពិនិត្យឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសត្វគោ-ក្របី ខណៈដែលម្ចាស់សត្វចិញ្ចឹមទាំងនោះមិនដែលចេញមុខមកដោះស្រាយសំណងជូនជនរងគ្រោះ ដែលជាហេតុនាំឱ្យគ្រួសាររងគ្រោះប្តឹងមកអាជ្ញាធរភូមិសង្កាត់។


កន្លងមករដ្ឋបាលសង្កាត់អូរឫស្សី បានធ្វើការអប់រំផ្សព្វផ្សាយណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វចិញ្ចឹមជាច្រើនលើករួចមកហើយ ប៉ុន្តែក៏នៅមានម្ចាស់សត្វចិញ្ចឹមមួយចំនួនតូចនៅតែបន្តលែងសត្វចិញ្ចឹមឱ្យដើរពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈដដែល ជាពិសេសនៅលើដងផ្លូវដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ម្យ៉ាងទៀតសត្វ (គោ ក្របី) ទាំងនោះបានដើរស៊ីដំណាំដាំដុះរបស់ប្រជាពលរដ្ឋ និងបានជុះអាចម៍ដាក់លើផ្លូវធ្វើឱ្យខូចសណ្តាប់ធ្នាប់ សោភណភាព អនាម័យបរិស្ថាន ឬអាចបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈ និងចូលរួមថែរក្សាសណ្តាប់ធ្នាប់របៀប រៀបរយ លើកកម្ពស់អនាម័យ បរិស្ថាន សោភណ្ឌភាព តាមដងផ្លូវ តាមទីប្រជុំជន និងតាមទីសាធារណៈ អាជ្ញាធរសង្កាត់អូរឫស្សី ក្រើនរំឭកដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ (គោ ក្របី ពពែ) ត្រូវដាក់ក្នុងទ្រូង ឬក្រោលឱ្យបានត្រឹមត្រូវ និងហាមលែងដើរតាមដឹងផ្លូវសាធារណៈ ទីប្រជុំជននិងស៊ីដំណាំដាំដុះប្រជាពលរដ្ឋនៅតាមភូមិដូចសព្វថ្ងៃ។
ដូច្នេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាជ្ញាធរសង្កាត់អូរឫស្សីនឹងមានវិធានការចុះចាប់និងប្រមូលសត្វ (គោ ក្របី) ព្រមទាំងហៅម្ចាស់សត្វ (គោ ក្របី) ដែលលែងពាសវាលពាសកាលមកធ្វើកិច្ចសន្យានិងផាកពិន័យតាមច្បាប់ ដែលបានកំណត់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


