Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​រំពឹង​ថា​ថៃ​នឹង​គោរព​សន្យា​ដោះលែង​ទាហាន​ខ្មែរ​វិញ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​ Reuters ដោយ​សង្ឃឹម​ថា​ថៃ​នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា​លើ​ការ​ដោះលែង​ទាហាន​កម្ពុជា​ទាំង​១៨​រូប​​មក​កម្ពុជា​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​ Reuters មន្ត្រី​ជាន់​ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​បាន​និយាយ​ថា៖ «ការ​រំពឹង​ទុក​របស់​យើង​គឺ​ថា​ដំណើរការ​នេះ ទាក់ទង​ទៅ​នឹង​ការ​ប្តេជ្ញាចិត្ត​ទាំងអស់ ចាប់​ផ្តើម​ភ្លាមៗ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចុះ​ហត្ថលេខា»

គិត​រហូត​មក​ដល់​ពេល​នេះ​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​ត្រូវ​បាន​ថៃ​ចាប់​ទៅ​ឃុំ​ខ្លួន​អស់​រយៈពេល​៩១​ថ្ងៃ​ហើយ​។ ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា​ថ្ងៃទី​២៦ ខែ​តុលា ​​នៅ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត នាយករដ្ឋមន្ត្រី​ថៃ​លោក អានុទីន ចាន់វីរៈគល់​ បាន​ថ្លែង​ថា​ក្រោយ​ចុះ​ហត្ថលេខា​នេះ​ថៃ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ដោះលែង​ទាហាន​កម្ពុជា​ទាំង​១៨នាក់​មក​ឱ្យ​កម្ពុជា​វិញ​។

ក្នុង​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា-ថៃ ចំណុច​ទី​៥​បាន​បញ្ជាក់​ថា ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨នាក់​មក​កម្ពុជា​វិញ​គឺ​ជា​ការ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ថៃ​ក្នុង​ការ​លើក​កម្ពស់​ទំនុកចិត្ត និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ជាមួយ​កម្ពុជា​ឡើងវិញ «ប្រទេស​ថៃ​នឹង​ដោះលែង​ឈ្លើយ​សឹក​ដោយ​គ្មាន​បង្អែ​បង្អង់»៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម