ព័ត៌មានជាតិ
ដូងក្រអូបធ្វើឲ្យស្រុកសំពៅលូនកាន់តែល្បីទាក់ទាញទេសចរ កើបចំណូលសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន
លោក ហម សំខាន់ អភិបាលស្រុកសំំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ស្រុកសំពៅលូនមានប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មប្រមាណ ៨៥ ភាគរយ ខណះក្រោយពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញបានបន្តធ្វើកសិកម្មក្នុងស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
ផលដំណាំកសិកម្មក្នុងស្រុកសំំពៅលូន ដែលកសិករចាប់យកភាគច្រើនមានដូចជា ដំឡូងមី ពោត មៀន ស្វាយ និង ដូងក្រអូប ដែលកំពុងពេញនិយមមានការពង្រីកការដាំដុះជាច្រើនហិកតា។

លោក ហម សំខាន់ អភិបាលស្រុកសំំពៅលូនបានលើកឡើងថា តាមបណ្តាឃុំក្នុងស្រុកកសិករមួយចំនួនក្រោយពីបង្កបង្កើនផលដំណាំរួចរាល់ បានឆ្លៀតរកកម្រៃបន្ថែមតាមរយះធ្វើជាកម្មករក្នុងស្រុកគ្រាន់បានកម្រៃប្រចាំថ្ងៃ ក្នុងនោះមាននៅក្រុមហ៊ុនកែច្នៃផ្លែដូងក្រអូប និងកន្លែងផ្សេងៗទៀតដែលម្ចាស់កសិដ្ឋានប្រមូលផលដំណាំ។ ខ្លះទៀតក៏បានធ្វើជាកម្មករសំអាតតាមចម្ការសម្រាប់ផ្តល់ការងាររកចំណូលបន្ថែម។
ជាងនេះទៅទៀត អាជាធរស្រុកក៏បានកត់សម្គាល់ឲ្យដឹងថា ពលរដ្ឋខ្លះក៏មានលក់ដូរម្ហូបចំណីអាហារ ខណះមានភ្ញៀវមកពីទីជិតឆ្ងាយមកកម្សាន្តតាមរមនីយដ្ឋាន និងតាមចម្ការក្នុងស្រុកជាបន្តបន្ទាប់។ ជាពិសេស ភ្ញៀវបានមកកម្សាន្តនៅតាមចម្ការដូងក្រអូបដែលល្បីសុះសាយថា ដូងក្រអូបនៅស្រុកសំពៅលូនមានរស់ជាតិផ្អែមឆ្ងាញ់ដឹតជាប់ក្នុងចិត្តតែម្តង។
លោក ហម សំខាន់ បានបញ្ចាក់ថា ក្នុងស្រុកសំពៅលូន ដំណាំដាំដុះសម្បូរបែប ហើយប្រជាកសិករនៅក្នុងស្រុកមិនសូវទំនេរនោះទេ រវល់ប្រកបរបរកសិកម្មរៀងៗខ្លួន។ អ្វីដែលសំខាន់នៅក្នុងស្រុកសំំពៅលូន កសិករដាំដូងក្រអូបមានរសជាតិយ៉ាងល្បីល្បាញ ហើយបានទាក់ទាញភ្ញៀវមកកម្សាន្តច្រើនដើម្បីចង់ភ្លក់រសជាតិផ្ទាល់នៅហ្នឹងចម្ការតែម្តង។



សម្រាប់លោក ហម សំខាន់ “ក្នុងស្រុកសំពៅលូននេះ មិនសូវមានកសិករដាំដូងក្រអូបនោះទេ បើមានក៏តិចតួចដែរ ក្រៅពីមានកសិករម្នាក់ គឺអ្នកស្រី សុខចិន្តា ដែលបានដាំលើទំហំដី ៥ ហិកតា បើគិតជាដើមមានប្រមាណ ៧ ពាន់ដើមប៉ុណ្ណោះ។ តែលោកថា ពេលប្រមូលផលម្តងៗកសិករជាម្ចាស់ចម្ការបានច្នែផ្លែដូងលក់បានថ្លៃ អាចរកចំណូលបានយ៉ាងប្រសើរសម្រាប់គ្រប់គ្រងជីវភាពគ្រួសារប្រចាំថ្ងៃ ក្នុងនោះក៏បានទាញកម្លាំងពលករក្នុងស្រុកឲ្យមានចំណូលផងដែរ។
បើតាមអ្នកស្រី កេង សុខចិន្តា “ដូងក្រអូបអ្នកស្រីបានដាំលើផ្ទៃដី ៥ ហិកតា។ បើគិតត្រឹមពេលនេះ ដាំបានរយះពេល៥ ឆ្នាំ និងប្រមូលផលបាន ២ ឆ្នាំ តែការប្រមូលផលផ្តោតលើការកែច្នៃផ្លែដូងលក់បានថ្លៃ។
អ្នកស្រីអះអាងថា មិនចង់ពង្រីកការដាំបន្តទេ ព្រោះអ្នកស្រីនឹងចុះប្រមូលទិញផ្លែដូងពីអ្នកស្រុកដើម្បីយកមកច្នៃផ្លែលក់ចំណេញបន្ត។
អ្នកស្រីបន្ត ផ្លែដូងដែលបានកែច្នៃរួចលក់បានចន្លោះពី ៣ ទៅ ៤ ពាន់ ៥ រយរៀលក្នុង ១ ផ្លែ ខណះការលក់ផ្លែដូងធម្មតាបានត្រឹមតែ ១ ៣០០ រៀល ទៅ ១ ៨០០ រៀលប៉ុណ្ណោះ ហើយទីផ្សារសម្រាប់ផ្លែដូងច្នៃរួច បានបោះទៅឲ្យម៉ូយនៅតាមផ្សារទំនើប តាមម៉ាត និងបណ្តាខេត្តក្រុងមួយចំនួនដូចជា ខេត្តបាត់ដំបង ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបជាដើម៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


