ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកម្ពុជាទទូចដល់សហគមន៍អន្តរជាតិចូលរួមតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ពីទីក្រុងប៉ារីស ប្រទេសបារាំង ប្រធានរដ្ឋសភាកម្ពុជា សម្ដេចធិការធិបតី ឃួន សុដារី អំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ដោយសម្ដេច បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះ ជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។

ក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិការធិបតី ឃួន សុដារី បានថ្លែងទៅកាន់សហគមន៍អន្តរជាតិឱ្យដឹងពីកម្ពុជាដែលបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព ដោយគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍សន្តិសហវិជ្ជមាន ពោលគឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។
សម្ដេចប្រធានរដ្ឋសភា អះអាងពីឆ្អែតឆ្អន់របស់កម្ពុជានឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួនអស់រយៈពេលជាង៣ទសវត្សរ៍ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណា។ សម្ដេច សង្កត់ធ្ងន់ថា កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស «មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ»។

គួររំលឹកថា ក្រោមកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ បានឯកភាពឈានដល់ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយនាទីក្រុងគួឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ ដែលជាកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការឆ្ពោះទៅបិទបញ្ចប់ភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងសន្តិភាពនេះទទួលបានអបអរសាទរ និងគាំទ្រជាបន្តបន្ទាប់ពីគ្រប់មជ្ឈដ្ឋានសហគមន៍អន្តរជាតិ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


