ព័ត៌មានជាតិ
ឆ្នាំសិក្សាថ្មី ទូទាំងប្រទេសមានសិស្សចុះឈ្មោះចូលរៀនជាង ៣ លាន ៣ សែននាក់ ចាប់ពីមត្តេយ្យដល់មធ្យមសិក្សា
ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សិស្សានុសិស្សចុះឈ្មោះចូលរៀនចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ មានប្រមាណ ៣ លាន ៣ សែន ៦ ម៉ឺន និងគ្រូបង្រៀនមានប្រមាណ ១៣ ម៉ឺននាក់។
ក្រសួងអប់រំយុវជន និងកីឡាបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ កាលពីថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ២០២៥ ដោយមានសាលារៀនជាង ៩៥០០ បានបើកដំណើរការសិក្សាតាមការគ្រោងទុក។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅព្រឹកថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២៥ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សាលារៀនសាធារណៈនៅទូទាំងប្រទេសចំនួន ៩៥៤១ មានលទ្ធភាពចាប់ផ្តើមបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ តាមការគ្រោងទុក។ ចំណែកសាលារៀនចំនួន ៥ នៅមិនទាន់អាចបើកបានដំណើរការបាននៅឡើយទេ ក្នុងនោះមាន ១ សាលានៅខេត្តបន្ទាយមានជ័យ ២ សាលានៅខេត្តឧត្តរមានជ័យ និង២ សាលាទៀត នៅខេត្តព្រះវិហារដោយសារសាលារៀននៅមានគ្រាប់មិនទាន់ផ្ទុះ ដែលមិនទាន់បានរំដោះចេញបណ្តាលមកពីសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។
យ៉ាងណាក៏ដោយ ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធបានកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។



លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងក៏បានកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនសម្រាប់ការសម្រួលដំណើរការរៀនសូត្រ ដោយសូមយកឱកាសនេះដែរ ថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដែលបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះផងដែរ។
លើសពីនេះទៀតក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការលើកទឹកចិត្ត ឱ្យមានការចងសម្ព័ន្ធភាពរវាងមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្តជាមួយនឹងខេត្ត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ដើម្បីផ្តល់ការគាំទ្រ និងស្តារហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលបានរងខ្ទេចខ្ទាំពីសង្គ្រាម ក៏ដូចជាការអភិវឌ្ឍសាលារៀន នៅតាមជាយដែនឱ្យមានភាពគត់មត់នៅក្នុងរយៈពេលខ្លីខាងមុខ និងក្នុងរយៈពេលវែង៕
អត្ថបទ៖សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


