ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ធ្វើដំណើរតាមម៉ូតូចុះពិនិត្យការផ្តល់សេវានៅមណ្ឌលសុខភាពមួយ នៅកណ្តាលសមុទ្រក្នុងខេត្តព្រះសីហនុ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ៣ នៃឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានធ្វើដំណើរដោយម៉ូតូចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមិនបានជូនដំណឹងជាមុន។

ក្នុងឱកាសចុះពិនិត្យនោះដែរ សាស្ត្រាចារ្យ ឈាង រ៉ា បានវាយតម្លៃថាការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពកោះរ៉ុងមានលក្ខណៈប្រកបដោយគុណភាព ទោះនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ។ ក្នុងនោះ បុគ្គលិកនៅប្រចាំការ ២៤ ម៉ោង ក្នុងមួយថ្ងៃ មណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាត អ្នកជំងឺត្រូវបានទទួលពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ មិនមានការរង់ចាំ គុណភាពសេវាគ្រប់គ្រាន់ និងមានការរីកចម្រើន បង្ហាញពីការប្ដេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ បានណែនាំឱ្យបុគ្គលិកមណ្ឌលសុខភាពនូវចំណុចមួយចំនួនដែលត្រូវធ្វើបន្ថែមផងដែរ ដូចជា ការទំនាក់ទំនង ត្រូវប្រកបដោយទំនុកចិត្ត និងភាពជិតស្និទ្ធ។ គួរត្រូវរំលឹកថា គុណភាពសេវា មិនមែនស្ថិតតែលើចំណេះដឹង ប៉ុន្តែស្ថិតលើទឹកចិត្ត និងស្មារតីផងដែរ។ ឯសណ្ដាប់ធ្នាប់ និងការរៀបចំឧបករណ៍បរិក្ខារពេទ្យមានភាពល្អ ទន្ទឹមនឹងនោះ ការលះបង់ និងឆន្ទៈរបស់ប្រធានមណ្ឌល និងបុគ្គលិក ត្រូវបានស្នើឱ្យពង្រឹងបន្ថែម ទាំងការបំពេញភារកិច្ច វិន័យខ្ជាប់ខ្ជួន និងការផ្ដោតអារម្មណ៍យកចិត្តទុកដាក់ការងារ ដើម្បីឈានទៅរកភាពប្រសើរឡើង។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ជារួម មណ្ឌលសុខភាពកោះរ៉ុង ទទួលបានការវាយតម្លៃជាមូលដ្ឋានសុខាភិបាលល្អសមរម្យមួយ និងត្រូវបានលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តកិច្ចការស្របគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យប្រសើរឡើង។

លោកសាស្ត្រាចារ្យ បានណែនាំបន្ថែមទៀតថា «ទោះនៅដែនកោះឆ្ងាយក្តី ក៏ប្រជាជនយើងគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាព និងស្មារតីមនុស្សធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរ ដើម្បីកសាងស្នាមញញឹមជូនប្រជាពលរដ្ឋ ឱ្យក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លា និងការលះបង់ខ្ពស់របស់សហភាតរៈសុខាភិបាលយើង»៕
អត្ថបទ ៖ សំអឿន




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


