ពលរដ្ឋ​ខេត្តរតនគិរី​សម្រុក ទិញ​គ្រឿង​រណ្ដាប់​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក្នុង​បរិបទ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋ​ខេត្តរតនគិរី​សម្រុក ទិញ​គ្រឿង​រណ្ដាប់​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក្នុង​បរិបទ​កូ​វីដ​-១៩

បានផុស

នៅ

​ប្រជាពលរដ្ឋ​នាំគ្នា​ចូល​ទិញ​ផ្លែឈើ គ្រឿង​រណ្ដាប់​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប៉ុន្ដែ​មានការ​ថយចុះ​ជាង​ឆ្នាំមុនៗ ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​អាជីវករ​អ្នកលក់​ផ្កា​ក្នុង​ផ្សារ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​ចូលមក​ទិញ​ផ្លែឈើ ផ្កា​ភ្ញី និង​គ្រឿង​រណ្តាប់​សែនព្រេន​ក្នុងឆ្នាំនេះ មានការ​ថយចុះ​ជាង​ឆ្នាំមុន​។ រីឯ​តម្លៃ​ផ្កា​ដែល​គាត់​លក់ មិនសូវ​បាន​ថ្លៃ​ដូច​រាល់​ឆ្នាំ​នោះទេ​។ ទោះបីជា​ចំនួន​មនុស្ស​ដើរ​ផ្សារ​មានការ​ថយចុះ​យ៉ាងនេះ​ក្តី ក៏​នៅក្នុង​ថ្ងៃទី​១៣ ខែមេសា​នេះ គេ​សង្កេតឃើញថា នៅក្នុង​ផ្សារ ក្រុង​បាន​លុង មាន​មនុស្ស​កុះករ​ច្រើន​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​នៅតែ​រក្សា ការ​ពាក់​ម៉ាស បាញ់​អាល់កុល បាន​ខ្ជាប់ខ្ជួន​ជានិច្ច ហើយ​ក្រោយពី​ទិញ​រួច ឃើញថា​ពួកគាត់​ម្នីម្នា​ត្រលប់​ទៅផ្ទះ​វិញ​។​

​សូមជម្រាបថា​បើ​យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត​របស់​លោក អ៊ឹម បុ​រិ​ន គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ចេញផ្សាយ នា​ពុទ្ធ​សក​រា​២៥៦៥-​គ្រិស្តសករាជ ២០២១ ឲ្យ​ដឹងថា សង្ក្រាន្ត​ចូល​នៅ​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​១៤ ខែមេសា គ​.​ស​. ២០២១ វេលា​ម៉ោង​៤​ទៀបភ្លឺ​។ ទេវតា​ឆ្នាំឆ្លូវ ព្រះនាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម ឆ្នាំនេះ​ទ្រង់​សោយ «​សប្បិ ឬ ទឹកដោះ​» ជា​ភក្សាហារ​។​

​សម្រាប់​រណ្ដាប់​សែនព្រេន​ទទួល​ទេវតា ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស (​សំពត់​ពណ៌​ខៀវខ្ចី​ក៏បាន តាម​អម្ពរ​របស់​ទេពធីតា​) ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជាអាទិ៍ បាយសី ៩ ថ្នាក់​មួយគូ បាយសី ៧ ថ្នាក់​មួយគូ បាយសី ៥ ថ្នាក់​មួយគូ បាយសី ៣ ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លាច​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​មួយគូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែឈើ​១១​មុខ​( ១១​ហៅថា រាជា​ជោគ គឺ​តំណាង​ឲ្យ​ព្រះរាជា ជា​អ្នក​ថ្វាយ​ចំពោះ​ទេវតា​ប្រចាំឆ្នាំ​) រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹកស្អាត​ពីរ​កែវ​។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ដ្រ​គួរ​រៀប​ឲ្យ​បាន​៣ ឬ​៥​មុខ​ ក៏​ជា​ការ​ប្រសើរ​ គឺ​រៀប​ទៅតាម​ធនធាន​របស់​ខ្លួន នៅ​ដង្វាយ​ទាំងអស់​ត្ រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ នៅ​ពីលើ​ពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៨ នាទី មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ១៤ នាទី មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩១ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កឹម សុខា អំពាវនាវ​ឲ្យ​រួមគ្នា​គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ ក្នុង​ទិវា​ខួប​២៨​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services