Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ថ្កោល​ទោស​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់ថៃ​មក​លើ​ពលរដ្ឋ​​ស្លូត​ត្រង់​កម្ពុជា នៅភូមិព្រៃចាន់

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​ភាគី​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​កម្ពុជា នៅ​ភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និង​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅយប់ថ្ងៃពុធនេះ លោក​ ហេង សួរ បាន​សរសេរ​ថា “ខ្ញុំសូម​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែល​បណ្តាល​ឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត១នាក់”។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវឱ្យមិត្តភក្ដិអាស៊ាន និងអន្តរជាតិនានា ជួយស៊ើបអង្កេត និងរួមគ្នាថ្កោលទោស រាល់ការប្រព្រឹត្តអំពើអមនុស្សធម៌ និងហិង្សាទាំងឡាយដោយភាគីថៃ លើជនស៊ីវិលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម