Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រកាស​​ករណីស្លាប់ទី៣៦ ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីករណីស្លាប់ទី៣៦ ដោយសារជំងឺកូវីដ-១៩ ដែលបានកើតឡើងលើបុរសជនជាតិខ្មែរម្នាក់ នៅខេត្តព្រៃវែង។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយយោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង បុរសជនដែលបានស្លាប់នោះមានអាយុ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦:២០នាទីព្រឹក។

បុរសអ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០២ ខែមេសានេះ វេលាម៉ោង១៣:៥០នាទី ដោយមានស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង ក្រុមគ្រូពេទ្យបានដាក់អ្នកជំងឺព្យាបាលនៅបន្ទប់ដាច់​ដោយឡែក និងត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលមាន វិជ្ជមានកូវីដ-១៩។

ដោយស្ថានភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី១៤ ខែមេសា ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា វេលាម៉ោង០៦:២០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមម្រចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសវីដ-១៩។

គិតមកដល់យប់ថ្ងៃទី១៤ ខែមេសានេះ កម្ពុជាមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៦នាក់ហើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម