ព័ត៌មានជាតិ
សង្គ្រាម៥ថ្ងៃ សម្ដេច ហ៊ុន សែន អះអាងថា គ្មានទ័ពខ្មែរណាស្លាប់ចោលក្លិនស្អុយក្នុងព្រៃឡើយ
សង្គ្រាមរយៈពេល៥ថ្ងៃកន្លងមកជាមួយថៃ សម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនមានសាកសពទាហានខ្មែរណាម្នាក់ដែលត្រូវបានទុកចោលរហូតមានក្លិនស្អុយក្នុងព្រៃនោះឡើយ។ តែផ្ទុយទៅវិញ សម្ដេចតេជោ ថា សាកសពដែលស្អុយតាមទល់ដែន អាចជាកងទ័ពថៃ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាជនថៃនឹងស្វែងរកកូនចៅរបស់ខ្លួន ដែលបានបាត់បង់ ព្រោះសាកសពដែលមានក្លិនស្អុយនៅតាមព្រំដែន មិនមែនជាកងទ័ពខ្មែរនោះទេ។ មិនមែនជាសាកសពកងទ័ពខ្មែរ ក៏ដោយសារខ្មែរអត់មានបាត់កងទ័ព ហើយកងទ័ពខ្មែរក៏អត់មានចូលទៅក្នុងដីថៃដែរ។ នេះជាការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថ្លែងចេញពីពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

ពីវេទិកាព្រឹកនេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ទ័ពខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេ ព្រោះយើងអត់បានចូលដីអ្នកណាទេ សង្ឃឹមថា ប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួន ដែលបាត់បង់ អាខ្មោចដែលវាស្អុយតាមទល់ដែនហ៎ តើជាខ្មោចរបស់អ្នកណា បើខ្មែរអត់មានបាត់ទ័ពទេ ហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរ»។
ការលើកឡើងរបស់សម្ដេចតេជោខាងលើ ជាការឆ្លើយតបទៅនឹងភាគីថៃដែលតែងលើកឡើងថា សាកសពកងទ័ពខ្មែរស្លាប់ចោលក្លិនស្អុយលើទឹកដីថៃ ដែលបន្សល់ពីសង្គ្រាមរយៈពេល៥ថ្ងៃកន្លងមក។

គួររំលឹកឱ្យដឹងថា ថៃបានបើកការវាយប្រហារមកលើកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់ផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃបានកើតមានឡើង បន្ទាប់ពីភាគីថៃបានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
យោធាឈ្លានពានថៃបានវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធន់ធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ក្រោយការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ សោកនាដកម្មបានកេីតឡេីង ដោយបានធ្វេីឱ្យវីរៈកងទ័ពរបស់កម្ពុជា បានពលីអស់ជាច្រេីននាក់។
បើតាមសម្ដេចតេជោ កងទ័ពខ្មែរដែលបានពលីក្នុងសង្គ្រាម គឺត្រូវបានយកមករៀបចំពិធីបុណ្យយ៉ាងត្រឹមត្រូវ ពោលគឺមិនត្រូវបានបោះបង់ចោលក្នុងព្រៃនោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ចរាចរណ៍១០ ម៉ោង agoរដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់


