ព័ត៌មានជាតិ
ការពារចម្លងតាមក្រដាសប្រាក់ ផ្សារលើក្រុងព្រះសីហនុ ប្រើប្រព័ន្ធធនាគារទូទាត់ការចំណាយ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានសាខាធនាគារជាតិខេត្តព្រះសីហនុ លោកលោកស្រី តំណាងធនាគារពាក់ព័ន្ធផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងសមុទ្រ នៅផ្សារលើចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩រួចមក រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវតូបលក់ដូរ ចំនួន៣៦តូប ដោយមិនបិទផ្សារទាំងមូលនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពី ការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា យើងត្រូវបង្កើនទស្សនៈជឿនលឿន ដោយជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋរបស់ យើង ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺមានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារទាំងអំពើលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩ ផងដែរ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ដាក់ចេញនូវវិធានការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ដូចខាងក្រោម៖
-ស្នើសុំលោកលោកស្រី តំណាងធនាគារពាក់ព័ន្ធ ផ្តល់ទិន្នន័យអាជីវករផ្សារលើ ដែលកំពុងប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងទូទាត់ថ្លៃទំនិញ និងជម្រុញអាជីវករផ្សេងៗទៀតចូលរួមប្រើប្រាស់ឱ្យបានលើសពី៧០ភាគរយឡើងទៅ។
-ជម្រុញបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដោយពន្យល់គាត់អំពីសារប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ និងចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី