ព័ត៌មានជាតិ
សាលាបឋមសិក្សាថ្នាញ នៅក្រុងបាវិត សម្ពោធអគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី ក្រុងបាវិត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់លោកអភិបាលក្រុង មន្ត្រីក្រោមឱវាទ និងសប្បុរសជននានា ដែលបានគិតគូរ និងការផ្តល់ជំនួយពីសប្បុរជនក្នុងការក៏សាងអាគារសិក្សានេះឡេីង គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងមូលដ្ឋាន ក៏ដូចជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាពិសេសមាតាបិតាសិស្ស ដែលតែងតែសង្ឃឹមថា សិស្សានុសិស្ស និងកូនចៅរបស់ខ្លួនអាចមានលទ្ធភាពបានចូល រៀននៅក្នុងសាលារៀនល្អផងដែរ។

លោក បន្តថា សមិទ្ធផលជាអគារសិក្សាថ្មី ១ខ្នង នេះ មិនត្រឹមតែបានចូលរួមចំណែកជួយបម្រើ និងបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដល់ការសិក្សារបស់សិស្សានុសិស្សទាំងអស់នៅទីនេះ ដើម្បីធានាក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូចីចង់បានរបស់ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅដល់ការកសាងនូវធនជានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ និងក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួមពី គ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំ។ លោកបន្តថា ការអប់រំមិនគ្រាន់តែជាការ ទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ប្រជាពលរដ្ឋ គ្រប់រូប សហគមន៍ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលទាំងអស់គ្នាកំពុង រួមគ្នាធ្វើ និងបានកសាងនៅទីនេះ ក្រោមការ ដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធី នយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីបន្តកសាង កម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។
សូមជម្រាបជូនថា កន្លងមកដោយមើលឃើញពីស្ថានភាពអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម និងមានកំណើនសិស្សានុសិស្សជាច្រើនក្នុងមួយឆ្នាំៗត្រូវចូលរៀន លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងលោក ឈី តុងសឺង (Mr.Qu DONGSHENG) ព្រមទាំងសប្បុជនដទៃទៀតបានពិភាក្សាគ្នា ហើយបានចុះមកពិនិត្យទីតាំង និងមើលស្ថានភាពសាលា និងឯកភាពគ្នាសម្រេចជួយកសាងអគារសិក្សាថ្មីចំនួន១ខ្នង កម្ពស់ពីរជាន់ ស្មើនឹង១២បន្ទប់ នៃសាលាបឋមសិក្សាថ្នាញ ស្ថិតនៅសង្កាត់បាទី ក្រុងបាវិត នេះឡើង និងបានកសាងរួចរាល់ព្រមទាំងបានបំពាក់សម្ភារៈមួយចំនួន រួម មានតុនិងកៅអីសិស្ស តុគ្រូ និងក្តារខៀន ដោយចំណាយថវិកាសរុបចំនួនប្រមាណ ២៥០,០០០ដុល្លារ អាមេរិក៕
ដោយ៖ភក្ដី







-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


