ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ស្នើឲ្យអាជ្ញាធរមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ជួយជំរុញអតីតពលករឲ្យចូលរួមពិព័រណ៍ការងារនៅចុងសប្តាហ៍នេះ
អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញឱ្យអតីតពលករមកពីប្រទេសថៃចូលរួមពិព័រណ៍ការងារនៅចុងសប្តាហ៍នេះ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសការងារធ្វើ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ក្រសួងនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារចំការតាដោក ស្រុកមង្គលបុរី និងថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងនៅទូទាំងប្រទេស ជូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ស្របពេលដែលមានការរៀបចំពិព័រណ៍ការងារនេះ លោក ស៊ុន មេសា បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រួសារដែលមានសមាជិកជាអតីតពលករត្រឡប់មកពីប្រទេសថៃ សូមជួយផ្សព្វផ្សាយ និងជំរុញឱ្យអតីតពលករ ឬក៏អាចនាំពួកគាត់ឱ្យទៅចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីទទួលបានឱកាសការងារ ព្រោះថា នៅក្នុងពិព័រណ៍នេះ អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចដាក់ពាក្យភ្លាម និងសម្ភាសភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានឱ្យដឹងដែរថា សម្រាប់ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបន្ទាយមានជ័យនេះ អតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួលបានការកាត់សក់ពីជាងជំនាញ ដោយឥតគិតថ្លៃថែមទៀតផង។

គួររំលឹកថា អតីតពលករខ្មែរមកពីប្រទេសថៃប្រមាណជាង ២ពាន់នាក់ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


