អភិបាលរាជធានីស្នើអាជីវករកុំឡើងថ្លៃទំនិញ អាជ្ញាធរនឹងមានវិធានការរដ្ឋបាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលរាជធានីស្នើអាជីវករកុំឡើងថ្លៃទំនិញ អាជ្ញាធរនឹងមានវិធានការរដ្ឋបាល

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែមេសានេះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអាជីវករដែលលក់ដូរគ្រឿងអាហារហូបចុករួចហើយ មិនត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ។ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការនៅថ្ងៃក្រោយ ដោយមិនអាចឱ្យឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ។

លោកបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងចាត់ចែងរឿងនេះ។

ចំណែកក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកឱ្យឈ្មួយទុច្ចរិតរួចខ្លួនទេ។

លោកអភិបាលបានអំពាវនាវឱ្យអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ ខណៈដែលពួកគាត់កំពុងមានទុក្ខ និងយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ។

លោក ឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសអោយផុតពីគ្រោះដ៏កាចសាហាវនៃជម្ងឺកូវីដ-១៩នេះ ដូច្នេះសូមប្រជាពលរដ្ឋអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩នេះទាំងអស់គ្នា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

៤ចំណុចរបស់សម្ដេចតេជោ ស្ដីពីការស្តារឡើងវិញក្រោយវិបត្តិកូវីដ​-១ ជូន សន្និបាត UN ESCAP លើកទី៧៧

ព័ត៌មានជាតិ២៤ នាទី មុន

ទើបជាសះស្បើយពីកូវីដ បងស្រី វី ឌីណែត ឆ្លងទន្លេរដោយសុវត្ថិភាព

សេដ្ឋកិច្ច៣៨ នាទី មុន

កាន់តែពិសេស!អេស៊ីលីដា ម៉ូបាលអាចផ្ទេរប្រាក់ភ្លាមៗរវាងធនាគារផ្សេងៗទៀតយ៉ាងច្រើនដែលជាសមាជិកបាគង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកធ្វើដំណើរ​ចេញពី​តំបន់​ដែល​មាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទៅខេត្តដ៏ទៃ ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​

កូវីដ-១៩១ ម៉ោង មុន

មិននឹកស្មាន! គ្រួសារតារាកំប្លែង យ៉េយ៉េ ១៨នាក់ផ្សេងទៀតក៏ឆ្លងកូវីដ-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services