ព័ត៌មានជាតិ
ត្រឹមខែវិច្ឆិកា ថវិកាជិត១០០លានដុល្លារត្រូវបានឧបត្ថម្ភដល់កម្មាការិនីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជិត១០០លានដុល្លារ ឧបត្ថម្ភដល់សមាជិកប.ស.ស.ជាស្រ្ដីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំប្រមាណជាង១លាន៤សែននាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣ធ្នូនេះថាគិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលតាមរយៈប.ស.ស. បានចំណាយថវិកាអស់ចំនូន ៣៩៩ពាន់ ៦៤លានរៀល ឬប្រមាណ ៩៩.៧លានដុល្លាអាមេរិកបើកផ្តល់ដល់សមាជិកប.ស.ស. ស្រ្តីជាម្តាយចំនួន ៦៩០,០៣៤នាក់ កូនចំនួន ៧២៤,៨៤៤នាក់ ។

លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក ដោយ ១លើក ទទួលបានថវិកា ៨ម៉ឺនរៀល។
ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ទទួលបានថវិកា ៨០ម៉ឺនរៀល កូនភ្លោះ ២ទទួលបាន ១លាន ២ សែនរៀល និងកូនភ្លោះ ៣ទទួលបាន ១លាន ៦សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀល ទៀតផងដែរ។
លោកបណ្ឌិត បានបន្តទៀតថា ក្រោយពេលសម្រាលកូន កម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លើក ដោយ ១លើក ទទួលបាន ៨ម៉ឺនរៀល ក្នុងនោះ ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ។

លោកបណ្ឌិត បានបន្ថែមថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ។
លោកបណ្ឌិត បានបញ្ជាក់ថាក្នុងរយៈ១១ខែ ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ជីសមាជិកថ្មីចំនួន ៦៦៣,២១២នាក់ ស្រី ៣៤៣,៤៣៥នាក់ ។ ប៉ុន្តែគិតមកដល់សប្តាហ៍នេះ ប.ស.ស.មានសមាជិកចំនួន ៣,៤៧៤,៦២១នាក់ ស្រីចំនួន ១,៩១១,១៣២នាក់ មានកំណើនប្រមាណ៣០% ធៀបនឹងទិន្នន័យបច្ចុប្បន្នភាពសមាជិកកាលពីឆ្នាំ២០២៤៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


