ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព
ភ្នំពេញ ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្តាប់នូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗរបស់បងប្អូនកម្មករ និយោជិតនៅកន្លែងធ្វើការ។

លោករដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការចូលរួមរបស់សហជីពទាំងក្នុងសកម្មភាពការងារ និងទាំងកិច្ចការសង្គម។ ទន្ទឹមនេះ លោកក៏បានជំរុញយ៉ាងមុតមាំឱ្យប្រធានសហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយការណ៍នូវបញ្ហានានាតាមរោងចក្រ សហគ្រាសមកកាន់ក្រសួងឱ្យបានទាន់ពេលវេលាសម្រាប់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។

ជាការផ្តាំផ្ញើ លោក ងុយ រិទ្ធ ស្នើឱ្យសហជីពមូលដ្ឋានទាំងអស់ពង្រឹងសមត្ថភាព និងកសាងនូវការជឿទុកចិត្តពីកម្មករ ខណៈក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយទំនាក់ទំនង សម្រាប់ទទួលព័ត៌មាន និងបណ្តឹងដូចជា ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខទូរសព្ទមន្ត្រី លេខ Hotline ១២៨៦ ក្នុងគោលដៅសំខាន់នោះគឺ ចៀសវាងឱ្យបាននូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ដោយត្រូវទុកចិត្តលើយន្តការសម្របសម្រួលដោះស្រាយរបស់ក្រសួងតាមរយៈមន្ត្រីអធិការកិច្ចការងារ។

ជាមួយគ្នានេះដែរ ក្នុងនាមក្រសួង លោក ងុយ រិទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ហើយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន ក្នុងការស្វែងរកការផ្សះផ្សាដោះស្រាយវិវាទ ប្រកបដោយតម្លាភាព វិជ្ជាជីវៈ ហើយសមាជិកសហជីពអាចទទួលបាននូវការការពារប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


