ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនល្មើសបំរាមផឹកស៊ីរាំច្រៀង៤នាក់បញ្ជូនទៅតុលាការ
ខេត្តតាកែវ៖ ជនល្មើសបម្រាមរបស់អាជ្ញាធរ៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពួកគេនាំគ្នាផឹកស៊ី និងបើកឧបករណ៍បំពងសំឡេងរាំរែកយ៉ាងកងរំពងតាមរយៈការចាក់ធុងបាស់។

ការចុះអនុវត្តវិធានការលើជនល្មើសបម្រាមនេះធ្វើឡើងនៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តសហកាណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង។ មនុស្សទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ ជីប តូនី អាយុ២៤ឆ្នាំ ឈ្មោះ ជីប ដារាជ អាយុ២៦ឆ្នាំ ឈ្មោះ ផែន សុខន អាយុ២៦ឆ្នាំ និងឈ្មោះ ខៀវ ជិន អាយុ៤៥ឆ្នាំ។ ចំណែកវត្ថុតាងមាន ម៉ូតូ០២គ្រឿង និងឧបករណ៍បំពងសំឡេងមួយចំនួន។

បច្ចុប្បន្នជនបំពានបម្រាមទាំង៤នាក់ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តតាកែវបានចេញសេចក្តីណែរនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តវិធានការ “៣ការពារ ៣កុំ” ហើយអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីជៀសផុតការឆ្លងរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ ហើយបើល្មើសនឹងត្រូវចាត់វិធានការតាមច្បាប់គ្មានការយោគយល់៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


