ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយផ្ទាល់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីបារម្ភ និងការយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះយោធិនទាំងអស់ដែលកំពុងទទួលការព្យាបាល។

ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន មកប្រគល់ជូនបងប្អូនយោធិនគ្រប់ៗរូប ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ។

លោកជំទាវបណ្ឌិត បានសម្តែងនូវការលើកទឹកចិត្ត និងជូនពរដល់យោធិនដែលរងរបួសទាំងអស់ សូមឱ្យមានសុខភាពល្អមាំទាំ ឆាប់ជាសះស្បើយ និងខិតខំថែរក្សាសុខភាពឱ្យបានរឹងមាំ ខណៈដែលថ្នាក់ដឹកនាំនៅតែបន្តគិតគូរ និងជំរុញឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាល និងមើលថែយ៉ាងដិតដល់ រហូតដល់បងប្អូនយោធិនជាសះស្បើយពេញលេញ ដោយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ពឡើយ៕







-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


