ព័ត៌មានជាតិ
ពលរដ្ឋខេត្តកោះកុង អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដស្ទើរតែ១០០ភាគរយ
អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានវាយតម្លៃពីស្ថានការណ៍ក្នុងបរិបទកូវីដ១៩ថា សព្វថ្ងៃថា ក្រុមប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិការ និងយុវជន ហាក់បានចូលរួមអនុវត្តពីវិធានការសុខាភិបាលបានស្ទើរ១០០ភាគរយ។
លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិបញ្ជាក់ថា ចាប់តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកទល់ពេលនេះ សង្កេតឃើញមានប្រជាពលរដ្ឋ អាជីវករលក់ដូរ និងយុវជន ចូលរួមគោរពពីវិធានការណែនាំអប់រំរបស់អាជ្ញាធរពាក់ព័ន្ធ តាមរយៈមិនប្រមូលផ្តុំគ្នីគ្នាច្រើន ពាក់ម៉ាស់រាល់ចេញធ្វើដំណើរ និងមិនលក់ដូរស្រាបៀរជូនអតិថិជន ជាដើម។

តែទោះយ៉ាងណា លោកក៏ទទួលស្គាល់ដែរថា ពលរដ្ឋ អាជីករ និងយុវជនយុវនារី មួយភាគតូចនៅតែបន្តបំពានដែលផ្ទុយពីការណែនាំកន្លងទៅ គ្រាមានការប្រមូលផ្តុំជួបគ្នាតាមទីសាធារណៈ លេងល្បែងស៊ីសង និងហូបចុកស្រាបៀរ។
គ្រប់តែវេនប្រចាំការល្បាត ទាំងលោក សៀង កក្កដា អភិបាលរងក្រុង និងលោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បញ្ជាក់ជាថ្មីម្តងទៀតថា ប្រសិនបើរកឃើញមុខមាត់ក្រុមមនុស្សដដែលបន្តមានវត្តមានប្រមូលផ្តុំគ្នា ហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ នឹងរងការពិន័យទៅតាមច្បាប់គ្មានការលើកលែងនោះទេ។

ក្នុងអំឡុងខែមេសា ២០២១នេះ ក្រុមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានដាក់វេនប្រចាំការល្បាតពិនិត្យក្នុងភូមិសាស្រ្តគោលដៅនីមួយៗ ដើម្បីតាមដានមើលថាតើពលរដ្ឋ អាជីករ និងយុវជនណាខ្លះនៅតែបន្តបំពានមិនគោរពអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។
កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន អាជ្ញាធរ មន្ទីរជំនាញ បានផ្សព្វផ្សាយអប់រំណែនាំខ្លឹមសារច្បាប់ និងសេចក្តីជូនដំណឹងជាច្រើនមកហើយពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ទៅកាន់សាធារណជន ដើម្បីគាំទ្រការពារទប់ស្កាត់ទាំងអស់គ្នា។
ជាពិសេសសារាចរណែនាំផ្អាកលក់ដូរគ្រឿងស្រវឹងនៅតាមភោជណីយដ្ឋាន អាហារដ្ឋាន ក្លិបកម្សាន្ត កន្លែងម៉ាស្សា និងអាជីវកម្មផ្សេងៗតបនឹងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៣កុំ៣ការពារ និង២ចូលរួម៕

(អត្ថបទៈ សិរីវឌ្ឍនៈ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


