តេស្ត​អាជីវករ​ផ្សារ​នាគ​មាស ៦៨០ នាក់ រកឃើញ ៦០ នាក់​ឆ្លងកូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តេស្ត​អាជីវករ​ផ្សារ​នាគ​មាស ៦៨០ នាក់ រកឃើញ ៦០ នាក់​ឆ្លងកូវីដ១៩

បានផុស

នៅ

ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានធ្វើ​តេស្តលើអាជីវករ​ផ្សារ​នាគមាស ដោយ​ប្រើប្រាស់​វិធីសាស្រ្ត​តេស្ត​រហ័ស លទ្ធផល​​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយការ​បន្ថែម​គ្រូពេទ្យធ្វើ​តេស្ត​សំណាក​ គិតត្រឹមម៉ោង៧យប់ម្សិលមិញ​នេះ ក្នុង​ចំណោម​អាជីវករ ៦៨០នាក់ត្រូវបានធ្វើតេស្ត ក្នុង​នោះ​មានអ្នក​ឆ្លង ៦០ នាក់។

បើតាមការ​បញ្ជាក់​​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ការ​ប្រើប្រាស់​វិធីសាស្រ្ត​ថ្មី​តេស្ដរហ័ស​រកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» ជួយ​បង្កើន​ល្បឿនការធ្វើ​តេស្ត​ អាច​ដឹងលទ្ធផល​បាន​ឆាប់រហ័ស។

ក្រសួងសុខាភិបាល បានសម្រេចជ្រើសឧបករណ៍តេស្ដរហ័ស ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី។

គួរ​បញ្ជាក់ថា ការ​ប្រើប្រាស់​ឧបករណ៍តេស្ដរហ័សនេះដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ រកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយពេល​យកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដវិធីសាស្រ្ត​ថ្មី​នេះតែម្ដង ដើម្បី​បង្កើន​ល្បឿននិង​ការ​កាត់បន្ថយ​ការ​ចម្លង​ពី​ម្នាក់ទៅម្នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មហាសេដ្ឋីវ័យក្មេង ឡេង ណា​វ៉ា​ត្រា បោះទុន​វិនិយោគ ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

ជំនឿ១៤ នាទី មុន

ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ

ព័ត៌មានជាតិ២០ នាទី មុន

អបអរសាទរ ខេត្តសៀមរាប ឈ្នះពានរង្វាន់ទីតាំងទេសចរណ៍ដ៏ប្រណិតលំដាប់កំពូល

ព័ត៌មានជាតិ២៣ នាទី មុន

មន្ទីរ​សុខាភិបាល​ខេត្ត​ ដាក់​ទីតាំង​ត្រួតពិនិត្យ​ថ្មី​ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សេសា​ន​ ដើម្បី​ចាត់វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ៣៥ នាទី មុន

WHOផ្តល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមានតម្លៃជាង៦សែន ៥ម៉ឺនដុល្លារដល់ក្រសួងសុខាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services