Connect with us

ព័ត៌មានជាតិ

ក្រសួងការងារអំពាវនាវពលករខ្មែរនៅថៃបន្តស្នាក់នៅនិងធ្វើការជាធម្មតា

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសថៃសូមបន្ត អត់ធ្មត់រក្សាភាពស្ងៀមស្ងាត់ និងស្នាក់នៅ និងធ្វើការនៅទីតាំងការងាររបស់ខ្លួនជាធម្មតា និងត្រូវចៀសវាងការជួបជុំ ឬធ្វើដំណើរវិលត្រឡប់មកកាន់ច្រកព្រំដែន រហូតដល់ស្ថានភាពវិលត្រឡប់មកជាប្រក្រតីឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីអំពាវនាវស្តីពីការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់របស់បងប្អូនពលករខ្មែរមកពីប្រទេសថៃដែលទើបទទួលបាននៅថ្ងៃទី២២ធ្នូនេះ ក្រសួងការងារបានឱ្យដឹងថាការអំពាវនាវនេះដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុរបស់បងប្អូនពលករក្នុងពេលធ្វើដំណើរឆ្លងកាត់ ច្រកព្រំដែនកម្ពុជា-ថៃ។

ក្រសួងបានបន្តថា ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ សូមបងប្អូនទំនាក់ទំនងស្វែងរក ការគាំពារសុវត្ថិភាព តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទរួមមានស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨។

អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥។អង្គការសហប្រជាជាតិ (UN) ទូរសព្ទលេខ៖ ០២ ២៨៨ ១៨០៧, United Nations Building, 15th Floor, Rajdamnern Nok Avenue, Bangkok, Thailand។អង្គការអន្តរជាតិខាងការងារ (ILO) ទូរសព្ទលេខ៖ ០២ ២៨៨ ១២៣៤, United Nations Building, Rajdamnern Nok Avenue, Bangkok, Thailand។ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទូរសព្ទលេខ៖ ០២ ៣៤៣ ៩៣០០, United Nations Building, 18th Floor, Rajdamnern Nok Avenue, Bangkok, Thailandនិងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៥១៣ ៩២៤២ / ០២ ៥១៣ ៨៩៥៩, នៅខេត្តឈៀងម៉ៃ ទូរសព្ទលេខ៖ ០៥៣ ៨១១ ២០២ / ០៥៣ ២៧១ ៥៥១ និងនៅម៉េសិត ទូរសព្ទលេខ៖ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និង សហការជាមួយអង្គការសហប្រជាជាតិ (UN), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិ និងសុវត្ថិភាពរបស់បងប្អូនពលករខ្មែរ ត្រូវបានគាំពារស្របតាមច្បាប់ អន្តរជាតិ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម