ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឆ្លងឆ្នាំនៅខេត្តកំពត ប្រាថ្នាសូមឲ្យកម្ពុជាមានសន្តិភាព
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅលេងកម្សាន្តឆ្លងឆ្នាំនៅខេត្តកំពត បានប្រាថ្នា សូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព។


ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រៀបរាប់ថា កាលពីរាត្រីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឆ្លងចូល ឆ្នាំ ២០២៦ នៅខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តជាតិ ព្រមទាំងប្រជាពលរដ្ឋទៅលេងកម្សាន្តច្រើន ទោះបីជាមិនមានការរៀបចំកម្មវិធីកម្សាន្តសប្បាយ ដើម្បីអបអរសាទរឆ្លងឆ្នាំថ្មី ឆ្នាំសកល ក៏ដោយ។ ចំពោះឥរិយាបថរបស់អ្នកចូលរួមឆ្លងឆ្នាំ មានលក្ខណៈជាការសម្រាកលម្ហែធម្មតា គ្មានការរាំងច្រៀង និងបាញ់កាំជ្រួចដូចឆ្នាំមុនៗ ទេ ព្រោះពួកគាត់នៅបារម្ភ និងគិតគូរសុខទុក្ខរបស់ជនភៀសសឹក និងកងទ័ពជួរមុខ ហើយប្រាថ្នាសូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព។


ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដដែល លើកឡើងថា រាល់ពេលបុណ្យទាន ពួកគាត់ពិបាកបំភ្លេចខេត្តកំពតណាស់។ ជាក់ស្ដែងក្នុងបរិបទបច្ចុប្បន្ន បើទោះជាជួបរឿងលំបាកដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែឆ្លៀតដើម្បីបានមកដើរលម្ហែ និងឆ្លងឆ្នាំនៅខេត្តកំពតដែរ។ ពួកគាត់ បញ្ជាក់ថា ការទៅលេងឆ្លងឆ្នាំសកលនៅខេត្តកំពត ឆ្នាំនេះ ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹងពីបញ្ហាព្រំដែន ពិសេសទិដ្ឋភាពទុក្ខលំបាករបស់កងទ័ពជួរមុខ និងជនភៀសសឹក។ តែយ៉ាងណាក៏ដោយ បន្ទាប់ពីវីរកងទ័ព ១៨ រូប របស់កម្ពុជា ត្រូវបានថៃដោះលែងត្រឡប់មកកម្ពុជាវិញ តាមស្មារតី នៃកិច្ចប្រជុំ GBC ក៏ដូចជាបទឈប់បាញ់ ធ្វើឲ្យពួកគាត់សប្បាយចិត្តមួយកម្រិតដែរ ហើយសង្ឃឹមថា ទៅថ្ងៃមុខ កម្ពុជា និងថៃ ចាប់ដៃគ្នា សហការគ្នា ស្តារចំណងមិត្តភាពឲ្យល្អប្រសើរឡើងវិញ ហើយកម្ពុជាមានសន្តិភាពរាប់រយឆ្នាំតទៅមុខ។ ជាមួយនេះ ពួកគាត់ ក៏បានបួងសួងសូមឲ្យជនភៀសសឹក ពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាព និងសុវត្ថិភាព ពិសេសឆាប់បានត្រឡប់វិលមកជួបក្រុមគ្រួសារវិញ។


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ភ្ញៀវទេសចរទៅលេងខេត្តកំពតច្រើននៅយប់ឆ្លងឆ្នាំ ២០២៥ ចូល ២០២៦ នេះ ប៉ុន្តែភ្ញៀវមកជាលក្ខណៈសម្រាកលម្ហែធម្មតាៗ ជួបជុំក្រុមគ្រួសារ មិនមានការចាក់ធុងបាស អឺងកង ឬបាញ់កាំជ្រួចអបអរដូចឆ្នាំមុនៗ ទេ ដោយសារតែអារម្មណ៍របស់ពួកគាត់នៅដិតដាមជាមួយសុខទុក្ខរបស់ជនភៀសសឹក និងវីរកងទ័ពកំពុងឈរជើងនៅជួរមុខនៅឡើយ។


លោកបានបញ្ជាក់ថា ទោះជារដ្ឋបាលខេត្តមិនមានរៀបចំកម្មវិធីកម្សាន្តសប្បាយក៏ដោយ ប៉ុន្តែភ្ញៀវទេសចរ និងពលរដ្ឋ អាចមកជួបជុំ និងអង្គុយលម្ហែនៅតាមសួនច្បារ និងឆ្នេរកម្សាន្តដងព្រែកកំពង់បាយ មើលទេសភាព និងសមិទ្ធផលទេសចរណ៍ឯកជាច្រើនរបស់ខេត្តកំពត ប្រកបដោយសុវត្ថិភាព សោភ័ណភាព បរិយាកាសស្រស់ស្រាយបំផុត ខណៈសេវាកម្មទេសចរណ៍ផ្សេងៗ រក្សាតម្លៃនៅដដែល និងរីករាយដូចថ្ងៃធម្មតា៕
អត្ថបទ ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤៦ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


