ព័ត៌មានជាតិ
កសិករតាមស្រុកគោលដៅក្នុងខេត្តបាត់ដំបងផ្តើមប្រមូលផលដំឡូងមី ខណៈមិនបារម្ភទីផ្សារនាំចេញ
កសិករលើស្រុកគោលដៅចំនួន ៧ ក្នុងខេត្តបាត់ដំបង មិនប្រឈមការកកស្ទះលើការប្រមូលផលដំឡូងមីឆ្នាំនេះនោះទេ បើទោះមិនមានការនាំចេញទៅប្រទេសថៃ។
កសិកររស់នៅស្រុកបាណន់ លោក ឈៀង ភ័ណ្ឌ បានឲ្យដឹងថា លោកបានប្រមូលផលដំឡូងមីតាំងពីដើមខែ១ ឆ្នាំ២០២៦ ហើយលោកក៏បានលក់អស់ដែរ។
លោកបន្តថា ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារតែមើមដាក់ម្សៅបានល្អ ហើយក៏ជាតម្រូវការទីផ្សារផងដែរ ខណៈតម្លៃកើនជាងឆ្នាំមុនគ្រាន់បើ ហើយលោកកំពុងធ្វើដីហាលដើម្បីធ្វើការដាំបន្តទៀត។

ស្រុកចំនួន ៧ នៃខេត្តបាត់ដំបង មានកសិករដាំដុះដំឡូងមីលើផ្ទៃដីប្រមាណ ១២៤ ៦៨១ ហិចតា ស្របពេលទីផ្សារក្នុងស្រុកធំទូលាយ បើទោះរងការបិទខ្ទប់នាំចេញទៅប្រទេសថៃក៏ដោយចុះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីកសិកម្មខេត្តបាត់ដំបង។
លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ស្រុកទាំង៧ ដែលកសិករដដំឡូងមីក្នុងនោះមាន ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុករតន:មណ្ឌល ស្រុកភ្នំព្រឹក និង ស្រុករុក្ខគីរី។ ចំណែកទីផ្សារនៅតាមស្រុកនីមួយៗ មានតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅ ហើយស្រុកមួយចំនួនក៏មានតម្លៃកើនជាងឆ្នាំមុនផងដែរ។
តម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។

ស្រុកសំពៅលូន មើមស្រស់តម្លៃ ២៤០ រៀល ក្នុង១គីឡូក្រាម និងមើមស្ងួតលក់បាន ៦៤០ រៀលក្នុង១គីឡូក្រាម។ ស្រុកកំរៀង មើមស្រស់តម្លៃ ២២០ រៀលក្នុង១គីឡូក្រាម និងមើមស្ងួត តម្លៃ ៦០០ រៀលក្នុង១គីឡូក្រាម។ ស្រុករតន:មណ្ឌល មើមស្រស់តម្លៃ ២១០ រៀលក្នុង១គីឡូក្រាមនិងមើមស្ងួតលក់បាន ៥០០ រៀលក្នុង១គីឡូក្រាម។
ស្រុកភ្នំព្រឹក មើមស្រស់តម្លៃ ២៤០ រៀលក្នុង១គីឡូក្រាម មើមស្ងួត ៦៤០ រៀលក្នុង១គីឡូក្រាម និង ស្រុករុក្ខ គីរី មានលក់តែមើមស្ងួតប៉ុណ្ណោះ បានតម្លៃ ៦០០ រៀលក្នុងមួយគីឡូក្រាម។
គិតជាមធ្យមតម្លៃលក់បាន ២១៥ រៀលក្នុង១គីឡូក្រាមសម្រាប់ “មើមដំឡូងស្រស់” និងមើមស្ងួតលក់បានជាមធ្យម ៥៩៣ រៀល ក្នុងមួយគីឡូក្រាម។
បើតាមលោក ហេង សិទ្ធ ដំណាំដំឡូងមី កសិករបានចាប់ប្រមូលផលតាំងពីពាក់កណ្តាលខែ ១២ រហូតដល់ដាច់ខែ ២ទើបប្រមូលអស់។ បើគឹតត្រឹមថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៦ កសិករបានប្រមូលផលជាបណ្តើរៗៗ ហើយកសិករមួយចំនួនក៏បានលក់អស់ហើយ តែកសិករមួយចំនួនទៀតក៏នៅមិនទាន់ប្រមូលនៅឡើយ ខណះទិន្នផលដំឡូងមីឆ្នាំនេះ ទិន្នផលជាមធ្យមប្រមូលបានជាង ២៤ តោន ក្នុងមួយហិកតា៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


