ព័ត៌មានជាតិ
លទ្ធផលចេញហើយ បិទផ្សារកណ្តាល តេស្តអាជីវករទាំងយប់ឆ្លងជិត ៥០ នាក់
ផ្សារកណ្តាលដែលស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធរប្រកាសបិទជាបណ្តោះអាសន្នកាលពីម្សិលមិញក្រោយសង្ស័យមានអ្នកឆ្លងកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំក្រុមការងារធ្វើតេស្តលើអាជីវករនិងពលរដ្ឋចេញចូលផ្សារទាំំងយប់។

គិតត្រឹមម៉ោង ១១ យប់មិញនេះ រកឃើញអ្នកឆ្លង ៤៨ នាក់ក្នុងចំណោម ៤២៣ នាក់។
ផ្សារកណ្តាលដែលមានទីតាំងមិនឆ្ងាយពីផ្សារចាស់ ជាកន្លែងផ្ទុះឆ្លងថ្មីទៀតខណៈរាជធានីភ្នំពេញបានជួបរលកវាយប្រហារយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានរួមសហការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណ: និងក្រសួងសុខាភិបាល បានចុះយកសំណាកអាជីវករនៅផ្សារកណ្តាល ក្រោយសង្ស័យមានអាជីវករ និងពលរដ្ឋចេញចូលផ្សារបានឆ្លងកូវីដ ១៩។ ការចុះធ្វើការងារភ្លាមៗ ដើម្បីទប់ស្កាត់ទាន់ពេលវេលា កុំឲ្យកើតមានការឆ្លងរាលដាលធ្ងន់ធ្ងរដូចករណីអាជីវករនៅផ្សារអូរឫស្សី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


