Connect with us

ព័ត៌មានជាតិ

បណ្ដេញវៀតណាមជាង៤០នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធអំពើឆបោកអនឡាញ

បានផុស

នៅ

ជនជាតិវៀតណាមជាង៤០នាក់ ត្រូវបានបន្តបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា អ្នកទាំងនោះមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការអនុវត្តនីតិវិធីបណ្ដេញនេះ ធ្វើឡើងតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមសរុបចំនួន៤២នាក់ ក្នុងនោះមានស្រី៦នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ជនជាតិវៀតណាមដែលត្រូវបណ្ដេញចេញទាំងនោះ គឺពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដោយលួចលាក់ធ្វើសកម្មភាពប្រព្រឹត្តនូវអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

កន្លងមក អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ដែលបានពាក់ព័ន្ធនឹងការល្មើសច្បាប់ចេញពីប្រទេសជាបន្តបន្ទាប់។ ជាក់ស្ដែង បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញជនបរទេសជាង១៣ ០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ ដែលក្នុងចំណោមនោះ ជនជាតិចិនច្រើនជាងគេ បន្ទាប់មក គឺជនជាតិវៀតណាម និងឥណ្ឌូនេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម