Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ចុះសួរសុខទុក្ខកងកម្លាំងឈរជើងអនុវត្តបម្រាមរាជរដ្ឋាភិបាល

បានផុស

នៅ

អភិបាលខេត្តកំពត លោកជាវ តាយ នៅថ្ងៃទី ២០ ខែមេសា បានចុះសួរសុខទុក្ខកងកម្លាំងឈរជើង អនុវត្តបម្រាមរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។

ការអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយថវិកាគ្រឿងឧបភោគបរិភោគ និងម៉ាស ឧបត្ថម្ភជូនដល់កងកម្លាំងឈរជើងត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការចល័តធ្វើដំណើរឆ្លងខេត្តរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលដោយជំងឺកូវីដ១៩ នៅលើដងផ្លូវជាតិចំណុចគោលដៅសំខាន់ៗ ចំនួន៣ក្នុងភូមិសាស្ត្រខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងនោះគោលដៅ ទី១-ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែចែង​ ស្រុកជុំគីរីជាមួយ ខេត្តតាកែវ ទី២-ចំណុចអតីតសកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣ ក្នុងឃុំនារាយណ៍ ស្រុកឈូក ជាមួយស្រុកត្រាំកក់ ខេត្តតាកែវ និង ទី៣-លើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ីស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ។
លោកជាវ តាយ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងការកោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ។ 

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ​ និងកងកម្លាំងឈរជើងប្រចាំការលើដងផ្លូវចំណុចគោលដៅទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពថែមទៀត ពិសេសការចូលរួមអនុវត្តនូវបំរាមក៏ដូចជាសេចក្ដីសម្រេចនិងបទបញ្ជាផ្សេងៗថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការចល័តឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរបស់ប្រជាពលរដ្ឋ ឲ្យបានម៉ឺងម៉ាត់។

តែការអនុវត្តត្រូវមានភាពទន់ភ្លន់ អនុគ្រោះរាល់ការចេញចូលរបស់ប្រជាពលរដ្ឋដែលមានធុរៈចាំបាច់បន្ទាន់ ឬរថយន្តសេវាដឹកជញ្ជូនទំនិញផ្សេងៗ ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះកុំឲ្យមានការរីករាលដាលឆ្លងដល់ក្នុងសហគមន៍ នៅខេត្តកំពត ក៏ដូចជាការកសាងសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញផងដែរ។


ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្ត ក៏បានឧបត្ថម្ភអំណោយដល់កម្លាំងឈរជើងទាំងបីគោលដៅសរុបចំនួន១៣៦នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូនគ្រឿងឧបភោគបរិភោគនិងម៉ាស ក្នុងមួយគោលដៅ ទទួលបានទឹកសុទ្ធ ១០កេះ​ មី១០កេះ ទឹកផ្លែឈើ៥កេះ និងម៉ាស ៥០០ម៉ាសផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម