Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ក្នុងអំឡុងពេលបិទខ្ទប់

បានផុស

នៅ

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដា្ឋននគរបាលជាតិ នៅថ្ងៃទី ២០ ខែមេសា បានចេញសេចក្តីណែនាំមួយ ជុំវិញការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល នៃអគ្គស្នងការដា្ឋននគរបាលជាតិ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា នាយកដ្ឋាន​អង្គភាព  ដែលមានភារកិច្ចបម្រើឱ្យបុព្វហេតុរដ្ឋបាល ត្រូវពិនិត្យ និងចាត់ចែងមន្ត្រីបំពេញការងារប្រចាំថ្ងៃក្នុងចំនួនតិចបំផុត ក៏ប៉ុន្តែអាចធានាបាននូវនិរន្តរភាពការងារ រដ្ឋបាលរបស់អង្គភាពជំនាញនីមួយៗ និងចរន្តដឹកនាំបញ្ហារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយនាយកដ្ឋាន និងអង្គភាព ចំណុះផែនសន្តិសុខ និងផែនប្រឆាំងបទល្មើស ត្រូវចាត់វិធានការកំណត់ និងបែងចែកកម្លាំងឲ្យបានហ្មត់ចត់ សំដៅធានាបាននូវនិរន្តរភាពការងារធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងឆ្លើយតប ទាន់ពេលវេលាក្នុងការចេញអន្តរាគមន៍ ដោះស្រាយហេតុការណ៍នៅពេលមានបទបញ្ជាបន្ទាន់។

បើតាមនាយឧត្តមសេនីយ៏ នេត សាវឿន អង្គភាពចំណុះ ត្រូវពិនិត្យប្រមូលផ្តុំ និងបែងចែកកម្លាំង ដោយផ្អែកតាមសភាពការណ៍ និងស្ថានភាពជាក់ស្តែង ហើយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបង្រួមគោល​ដៅ​ឈរជើង ដោយប្រមូលកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ពង្រាយកម្លាំងឈរជើងតាមបណ្ដ គោល​ដៅដែលបានបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដោយឡែកនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារ ដើម្បីប្រចាំការត្រៀមចេញអន្តរាគមន៍នៅពេលមានហេតុការណ៍ ឬមានបទបញ្ជាពីថ្នាក់ដឹកនាំ។

ចំពោះអង្គភាពដែលមានភារកិច្ចការពារស្ថាប័នរដ្ឋ គោលដៅការទូត សេដ្ឋកិច្ច វប្បធម៌ ឬប្រចាំការ ការពារគោលដៅណាមួយ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងតំបន់បិទខ្ទប់ ប្រធានអង្គភាពសាមីត្រូវគ្រប់គ្រង និងពង្រឹងវត្តមានឈរជើងបំពេញភារកិច្ចនៅតាមគោលដៅរៀងៗខ្លួន ដោយមិនត្រូវអនុញ្ញាតឲ្យកម្លាំងធ្វើដំណើរ ចល័តចេញពីគោលដៅ ឬអង្គភាពឡើយ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម